ភ្នំពេញ៖ ទេយ្យទានជាច្រើនមុខរួម ជាមួយនឹងថវិកាចំនួន៤លានរៀលដែល ជារបស់ព្រះចៅអធិការវត្ដញាណរង្សី ខឹម សម្បត្ដិ និងជាប្រធានសហគមន៍ មូលនិធិនគរកាយវត្ដព្រះពុទ្ធសាសនា កម្ពុជាបានផ្ដល់ជូនអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌឫស្សីកែវដើម្បីចាត់ ចែងទៅតាមតម្រូវការចាំបាច់នៅពេល ខាងមុខ ។
ជាមួយគ្នានោះព្រះចៅអធិការនិងជា ប្រធានសហគមន៍នគរកាយវត្ដព្រះពុទ្ធ សាសនាកម្ពុជាក៏បានផ្ដល់ទេយ្យទាន មួយផ្នែកទៀតដល់ព្រះសង្ឃដែលគង់នៅ ក្នុងវត្ដញាណរង្សីចំនួន៣៧អង្គ ដើម្បីចាត់ ចែង និងប្រើប្រាស់តាមតម្រូវការ ។
ការផ្ដល់ទេយ្យទានខាងលើនេះបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥ ស្ថិតនៅក្នុងសាលាឆាន់នៃវត្ដ ញាណរង្សី ក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក ជា ពិសី អនុប្រធានសាខា កាកបាទក្រហមខណ្ឌឫស្សីកែវតំណាង ឱ្យលោក ធុយ សុខន ប្រធានសាខានិង ជាគណៈអភិបាលខណ្ឌឫស្សីកែវបានថ្លែង ថា ក្នុងនាមលោកផ្ទាល់ក៏ដូចជាសាលា ខណ្ឌមានការរីករាយយ៉ាងខ្លាំងដែលព្រះ តេជព្រះគុណតែងតែយកព្រះទ័យទុកដាក់ និងផ្ដល់ទេយ្យទានជាច្រើនលើកច្រើន សាដល់អនុសាខាកាកបាទក្រហមខណ្ឌ ឫស្សីកែវ ។ សកម្មភាពមនុស្សធម៌ខាង លើនេះសបញ្ជាក់ឱ្យឃើញថា ព្រះអង្គ មើលឃើញយ៉ាងច្បាស់នូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ មិនថាតែនៅក្នុង មូលដ្ឋានខណ្ឌឫស្សីកែវមួយប៉ុណ្ណោះទេ ព្រះអង្គតែងតែគិតគូរជាប់ជានិច្ចនូវជន ងាយរងគ្រោះ ។
លោកបានបន្ដថា មួយរយៈកន្លងមក នេះការស្នើសុំរបស់ព្រះតេជព្រះគុណ អំពីការដាក់ប្រព័ន្ធនិងធ្វើផ្លូវបេតុង ឥឡូវ ការដ្ឋានចាប់ផ្ដើមស្ថាបនាជិតរួចរាល់ ហើយ ដែលថវិកាទាំងអស់នេះបានមក ពីរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ ទើបទម្លាក់មកសាលាខណ្ឌឫស្សីកែវ ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ។ មិន តែប៉ុណ្ណោះក្នុងនាមអាជ្ញាធរខណ្ឌក៏បាន ខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ទៀតពីបញ្ហា ប្រពន្ធលូ ប្រឡាយសម្រាប់រំដោះទឹក ចៀសវាងការលិចលង់នៅរដូវវស្សា ។
ជាចុងបញ្ចប់លោកបញ្ជាក់ថា ទេយ្យ ទានយ៉ាងច្រើនខាងលើនឹងយកចែកជូន ដល់ដៃជនងាយរងគ្រោះ ក្នុងនោះមាន អ្នកផ្ទុកមេរោគអេដស៍ ជនគ្មានទីពឹង ចាស់ជរា និងប្រជាពលរដ្ឋជួបគ្រោះ ធម្មជាតិជាដើម ៕
ដោយ៖ អារុណរះ