រយៈពេល២ថ្ងៃសមត្ថកិច្ចចាប់អ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅខេត្តកំពង់ឆ្នាំងបានចំនួន៦នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ឆ្នាំង សហការជាមួយស្រុកកំពង់ត្រឡាច និងស្រុកទឹកផុសបានចាប់ជនសង្ស័យជាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់  ។

DSC00559

ហើយក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចបានដកហូតថ្នាំញៀនសរុបចំនួន១៨កញ្ចប់ ម៉ូតូ៣គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

សមត្ថកិច្ចបានអោយដឹងថា ករណីទី១ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំង២០១៥ សមត្ថកិច្ចនគរបាលស្រុកទឹកផុស សហការជាមួយ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថន បូ អាយុ៥២ ឆ្នាំ មានទីលំទ័ពត្បែង  ឃុំពង្រ ស្រុករលាប្អៀរ ខណៈពេលដែលគេកំពុងចែកចាយថ្នាំញៀន នៅចំណុច ភូមិទួលសំរោង ឃុំក្រាំងស្គា ស្រុកទឹកផុស ។ បន្ទាប់មកបានឈានដល់ការចាប់ខ្លួន បក្ខពួកគេជាអ្នកចែកចាយថ្នាំញៀន២នាក់ទៀតនៅក្នុងក្រុងកំពង់ឆ្នាំង ទី១.ឈ្មោះ តាល់ វុទ្ឋី ហៅកំសត់ អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងទី២ឈ្មោះ នាង សុន្ឋា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិទី៨សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយដកហូតថ្នាំញៀនម៉ាទឹក ១កញ្ចប់តូច ម៉ូតូ២គ្រឿង និងទូរស័ព្ទដៃ៤គ្រឿង ។

ដោយឡែកករណីទី២  កើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ចាប់បានជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្សារថ្នល់ទទឹង ភូមិសំរោង ឃុំតាជេស  ស្រុកកំពង់ត្រឡាច ។

ក្នុងពេលប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួន ទី១.ឈ្មោះ លាស់ សេន ភេប្រុស អាយុ៣១ឆ្នាំ រស់នៅឃុំឈូកស  ស្រុកកំពង់ត្រឡាច  ទី២.ឈ្មោះ យូ ទាំ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិអូរតានីស ឃុំឈូកស ស្រុកកំពង់ត្រឡាច  និងទី៣.ឈ្មោះ សេន សុអ៊ី អាយុ៣២ឆ្នាំ នៅភូមិចារថ្មី ឃុំ អណ្ដូងស្នាយ ស្រុករលាប្អៀរ ដោយដកហូតបាន ថ្នាំញៀន ១៧កញ្ចប់តូច និងម៉ូតូ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ៦នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី ៕

២.ចាប់នៅក្នុងស្រុកកំពង់ត្រឡាច ១.ចាប់នៅស្រុកកំពង់ត្រឡាច ៣.ថ្នាំញៀនចាប់បាននៅស្រុកកំពង់ត្រឡាច

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print