ខេត្តបន្ទាយមានជ័យ ៖ ក្រុមរុករករបស់អង្គការ UNESCO បានរកឃេីញ កំពូលមាសរបស់ប្រាសាទបន្ទាយឆ្មា ឋិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យកំពូលមាសនេះមានទម្ងន់ ៧ គីឡូក្រាម ។
បន្ទាប់ពីការរកឃេីញ ក្រុមការងារអង្គការ UNESCO បានប្រគល់ឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធដេីម្បីថែរក្សានូវរតនភ័ណ្ឌដ៏មានតម្លៃនេះ។
គូរបញ្ជាក់ផងដែរថា ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ ដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។
ប្រសាទបន្ទាយឆ្នា មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ៧គីឡូ ម៉ែត្រខាងជើងពីទីប្រជុំជនខេត្តបន្ទាយមានជ័យ៕ ស សម
...