មើលចុះ…ចេញឈើទៅវៀតណាម តាមច្រករបៀងខ្លាធំ ស្ថិតក្នុងភូមិបក់ធំ ឃុំញ៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គគ្រឹកគគ្រេងណាស់  (មានវីដេអូ)

ចែករំលែក៖

ខេត្តរតនគិរី ៖ ដូចជាហួសហេតុពេកហើយ អស់លោកសមត្ថកិច្ច បើមានចេតនាទុច្ចរិត ដោយអំពើឃុបឃិតគ្នា ផ្តើមឲ្យមានបទល្មើសឈើឆ្លងដែនទៅវៀតណាម ក្នុងដែនសមត្ថ​កិច្ច​គ្រប់គ្រងរបស់ខ្លួនដូចហែរកឋិនអីចឹង ជាកំហុសធ្ងន់ធ្ងរណាស់ ខណៈឡានដឹកឈើមិនអាចធ្វើការប្រដូច ឬប្រៀបធៀបនឹងឡានក្បួនអ្នកធំទៅហើយ និងចំហរអីយ៉ាងនេះលោកអើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ ពួកគាត់បានឃើញនឹងភ្នែក ជាក់ស្តែងៗ មិនបំផ្លើស និងមិនបំភ្លៃទេ ពិសេសកុំខឹង​អីបងៗមានភារកិច្ចបង្ក្រាបតាម​ច្រក តែមិនបង្ក្រាប…? ហើយ កុំទើសចិត្តអី បានស៊ីបានចុកចឹងប្រឹងទៅ ដើម្បីទប់សេដ្ឋកិច្ចគ្រួសារ ស្រីញី និងការបែង ចែងផលប្រយោជន៍បានមកពីបទល្មើសនេះ ។ ប៉ុន្តែកំភ្លេចការទទួលខុសត្រូវតាមផ្លូវច្បាប់ នៃភារកិច្ច តួនាទី របស់ខ្លួន ថ្ងៃក្រោយមិនរំពឹងថា លុយបានមកពីបទល្មើសឈើនេះ អាច ក្លាយពូនជាកូន ជាចៅ រីកលុយបន្ថែមនោះទេ ។ ពេលខ្លះអាចរីកដុះដាលនូវអំពើល្មើស និងទទួលខុសត្រូវចំពោះបទល្មើសនេះនៅពេលណាមួយថ្នាក់លើ ឬអ្នកទទួលប្រភព សេដ្ឋ​កិច្ចពីអ្នកយករួចខ្លួន  រួចទម្លាក់កំហុសនេះឲ្យអស់លោកជាសមត្ថកិច្ចទទួលខុសត្រូវ?

ថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម ឆ្លងកាត់ច្រករបៀងខ្លាធំ ទាំងយប់​ទាំងថ្ងៃ​ ដោយគេប្រើប្រាស់រថយន្តកែច្នៃជាច្រើន បើកឆ្លងកាត់​ដែនដីភូមិបក់ធំ ឃុំញ៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គគ្រឹកគគ្រេងណាស់ កាត់ភូមិអ្នកស្រុក កាត់មុខស្នាក់ការ បើកបារ៉ាសឲ្យឆ្លង មើលទៅហាក់ដូចជាប្រទេសអត់ច្បាប់។

ម្យ៉ាងទៀតសមត្ថកិច្ចភាគីវៀតណាម ពួកគេមិនត្រឹមតែបានទទួលផលប្រយោជន៍​ពីសេដ្ឋ​កិច្ច​​​ឈើចេញពីទឹកដីខ្មែរយើងប៉ុណ្ណោះទេ ពួកគេទទួលបានចំណូលពន្ធនាំចូល ក៏ដូចជា​បាន​ឈើប្រណីតប្រើប្រាស់យ៉ាងគគ្រឹកគគ្រេង ។​ ក្នុងនោះបន្ទាប់ពីការកាប់បំផ្លាញព្រៃឈើ​ក្នុងទឹកដីខ្មែរ ដឹកជញ្ជូនទៅវៀតណាមដូចហែកឋិននេះ យើងក៏ត្រូវគិតថា ការ​ខាតបង់ខាង​យើង ទី-ព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ត្រូវបានបាត់បង់រលាយហិនហោច ។ ទី២-​សត្វព្រៃដ៏សម្បូរបែបរបស់ខ្មែរ ខ្វះទីជម្រក ត្រូវរត់ចាកចេញពីទឹកដីខ្មែរ ទៅជ្រកសម្ងំ​សុខ​ក្នុងព្រៃទឹកដីវៀតណាម ដែលប្រទេសគេមានចរិកអភិរក្សធនធានធម្មជាតិ និងសត្វ ព្រៃ ។ ទី៣-គេយកឈើ ពីស្រុកយើងសោះ ធ្វើឲ្យរដ្ឋរបស់គេចំណេញពន្ធនាំចូល ។ចំណុច​​  ទាំងអស់នេះ តើនរណាទទួលខុសត្រូវ បើអាជ្ញាធរខេត្តរតនគិរី សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ពិសេសមេច្រករបៀងខ្លាធំ បានអនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតទាំងឡានៗកែច្នៃ បន្ត​កន្ទុយគ្នាឆ្លងទៅវៀតណាមទាំងយប់ទាំងថ្ងៃ មើលទៅគួរឲ្យស្អប់ខ្ពើមបំផុតចំពោះសមត្ថ កិច្ចមានចរិករបៀប កន្ទេលធំ បន្លំដេក គ្មានទំនួលខុសត្រូវតាមតួនាទី ភារកិច្ច នេះជាដើម ….។

ប្រការនេះហើយទើបប្រជាពលរដ្ឋនៅឃុំញ៉ាង ស្រុកអូរយ៉ាដាវ អំពាវនាវឲ្យលោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ ចាត់វិធានការទប់ស្កាត់បទ ល្មើសដឹកជញ្ជូនឈើទៅលក់នៅវៀតណាមតាមច្រករបៀងប៉ុស្ដិ៍ខ្លាធំជាបន្ទាន់ផង ព្រោះ សកម្មភាពនោះបាននាំឲ្យកើតមានបទល្មើសកាប់ឈើក្នុងស្រុកអូរយ៉ាដាវ ។

ចំណែកជនជាតិដើមភាគតិចចារ៉ាយ ដែលរស់នៅក្បែរប៉ុស្តិ៍ច្រករបៀងខ្លាធំបានឲ្យដឹងថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដូចជាមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មិនចាត់វិធានការបង្ក្រាបសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក នោះទេ​ ។ សូម្បីតែលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ក៏មិនធ្វើដឹង ធ្វើឮរឿង អំពីសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅវៀតណាម ។

ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា មូលហេតុមិនបង្ក្រាបអាចមាន៤​ចំណុច ទី១-មកពីមិនដឹងទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ឈើមានខ្សែធំ ទើបមិន ហ៊ានប៉ះ ទី៣-មកពីម្ចាស់ឈើ បង់លុយប្រចាំ​ខែរួចហើយ ទើបធ្វើមិនដឹង មិនបង្ក្រាប ទី៤-អាចមានចេតនាអនុវត្តផ្ទុយពីច្បាប់ ហែកផលប្រយោជន៍គ្នា ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print