មាស សុខសោភា​ ហ៊ា​នបណ្តើ​រ​គូស្នេ​ហ៍​​បើកចំហរតែ​មិ​​ននិយាយរឿ​ងរៀប​ការ

ចែករំលែក៖

ភ្នំពេញ៖ តារាច​ម្រៀ​ង​លំដា​ប់ជួ​រ​មុខ​ មាស សុខសោ​ភា​ បា​នចា​ច់​ផ្តើ​ម​​​ប​ណ្តើរ​គូ​ស្នេហ៍ដោយ​បើកចំ​ហ​រ ក្រោយអ្ន​ក​ក្នុង​សិ​ល្បៈ​រួម​ជំ​នា​ន់ជា​ច្រើ​ន​បន្ត​ប​ន្ទាប់ស​ម្រេ​ចចិ​ត្ត​ចូ​លរោ​ង​កា​រ។ ទោះ​ជា​យ៉ាង​ណា​តារា​ស្រី​រូ​បនេះ​នៅ​តែ​មិ​ន​ទា​ន់កំណ​ត់​ថ្ងៃ​ជា​ក់លា​ក់​ដើម្បី​ចូ​ល​រោ​ង​ការ​នៅ​ឡើ​យ។
​ឆ្នាំនេះមានសិល្បកររូមជំនាន់មាស សុខ សោភា ជាច្រើនបានសម្រេចចិត្តចូលរោងការដូចជាលោក ឆាយ វីរៈយុទ្ធ អ្នកនាង សុគន្ធ និសា គ្រាដែលតារាចម្រៀងលំដាប់ជួរមុខ សុខ ពិសី និងឱក សុគន្ធកញ្ញា ក៏មានគូស្នេហ៍រៀងៗខ្លួនដែរ។ ទោះជាយ៉ាងណានិន្នាការនៃការគិតថាមានគូស្នេហ៍នាំឲ្យប្រជាប្រិយភាពរបស់ពួកគេបាក់ស្រុតនោះត្រូវបានកាត់បន្ថយផងដែរ។ អស់​រយៈ​ពេ​ល១​០​ឆ្នាំហើ​យ​ដែ​ល​មាស​ សុខសោ​ភា​ និងគូ​ស្នេហ៍​បា​នភ្ជា​ប់ទំនា​ក់​ទំន​ង​គ្នាដោ​​យ​មិនទា​ន់បា​ន​ឆ្ល​ងកា​ត់ការ​រៀ​បការ។ ទោះជាយ៉ា​ង​ណាពួ​ក​គេបា​ន​ប​ន្ត​រក្សា​ចំណ​ងស្នេហ៍​ផ្អែម​ល្ហែ​ម ហើយ​បើទោះ​បីជា​គូ​ស្នេហ៍​លោ​ក អ៊ិត រ៉ាដា ដែល​ជាអា​ណិ​កជ​ន​ខ្មែរ​រស់​នៅប្រ​ទេស​កាណាដា​ច​ង់​​​រៀប​កា​រ​ក្តី​ក៏ មាស សុខ​សោ​ភា​ នៅ​មិ​ន​ទាន់​ស​ម្រេច​ចិ​ត្តនៅ​ឡើ​យព្រោះ​តែបា​រ​ម្ភ​ខ្លា​ចធ្លា​ក់​ប្រ​ជាប្រិ​យ​ភា​ព។
​ក្នុង​ជំនួ​ប​ខ្លីមួ​យ​ក​ន្លង​ទៅ មាស សុខសោ​ភា​ស្នើ​មិ​នប​ញ្ជា​ក់ជុំ​វិញរឿ​ងរ៉ា​វស្នេ​ហា ដោយ​នា​ង​គ្រាន់​តែ​វាចា​ដោ​យ​ខ្លី​ថា រឿ​ង​រៀប​កា​រ​ពិតជា​ច​ង់ ​ប៉ុ​ន្តែមិ​ន​មែ​ន​ពេ​លនេះគឺរ​ង​ចាំ​ពី២​ទៅ​៣ឆ្នាំ​​ខា​​ងមុ​ខទៀត។ ទោះជាយ៉ា​ង​​ណានាង​បា​នផ្លា​ស់​ប្តូ​រ​ពីចំ​ណ​ងស្នេ​ហ៍លា​ក់​លៀមមក​ជា​ល​ក្ខណៈបើ​កចំ​ហរ​វិញ​ព្រោះតែ​នាង​បាន​ផ្ត​ល់​ឱកា​ស​ប​ណ្តើរ​គូស្នេ​ហ៍យ៉ាងពេ​ញ​មុខពេញ​មា​ត់។ តាម​រយៈ​ស​កម្ម​ភាព និ​ង​ទឹកមុ​ខលោក​ អ៊ិត រ៉ាដា គឺសប្បា​យ​ចិត្ត​ខ្លាំ​ងនឹ​ងកា​រ​ប​ង្ហា​ញវត្ត​មាន​ជា​មួយមា​ស​ សុខ​សោភា​ ​ដោយឥ​តលា​ក់​លៀ​ម​ដូច​មុ​ន ប៉ុ​ន្តែ​ពួក​គេ​បាន​ប្រ​យ័ត្ន​ប្រ​យែ​ង​ក្នុង​កា​រ​ឈរ​កៀ​កកិ​ត​ជិត​គ្នា​ឲ្យ​អ្នកសារ​ព័​ត៌មា​ន​ផ្តិត​យ​ក​រួប​ភា​ពនោះ​ដែរ​៕

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print