ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុចខាងកើត ឧតុនិយមជួលគ្មានលេខ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យទី១ ឈ្មោះ វង់ តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យទី៤ ឈ្មោះ ឡាយ គុន្ធា អាយុ១៨ឆ្នាំ មុខរបរ នារីបម្រើកាក្នុងការ៉ាអូខេ ស្នាក់នៅកន្លែងធ្វើកា។
ជនសង្ស័យទី៣ ឈ្មោះ ជួប ម៉ារីណែត ភេទស្រី អាយុ២២ឆ្នាំ មុខរបរ នារីបម្រើកាក្នុងការ៉ាអូខេ ទី៤ ឈ្មោះ សូពិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ អ្នកទាំងពីស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក នាយ ប៉ុស្តិ៍ផ្សារដើមថ្កូវ បានអោយដឹងថាមុននិងឈានដល់ឃាត់ខ្លួនជនសង្សយទាំង ៤នាក់នៅចំណុចផ្ទះឈើ តាមផ្លូវដង្ហែមចុះពីផ្លូវ២៧១ ដោយមានកាសង្ស័យក៏ឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ និង ធ្វើកាឆែកខ្លួនមិនមានអ្វីគួអោយកត់សម្គាល់នោះទេ ប៉ុន្តែនៅក្បែខ្លួនរបស់ជនសង្ស័យទាំង៤គឺមាន ម្សៅក្រាមសថ្លា (សង្ស័យសារធាតុញៀន) ចំនួន ៣កញ្ចប់ថង់តូច ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏នាំមកឃាត់ខ្លួននៅប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។
បច្ចុប្បន្នជនសង្ស័យរួម និង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ នាំមកឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ ការតាមនិតិវិធី៕