អង្គការសហប្រជាជាតិ បានអនុម័តទៅលើសេចក្តីសម្រេចពីតំបន់ជេរ៉ូសាឡឹម

ចែករំលែក៖

នៅព្រឹកថ្ងៃទី​២១ខែធ្នូ (ម៉ោងក្នុងទីក្រុងញ៉ុវយ៉ក) អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិសេស ដើម្បីបោះឆ្នោត ទៅលើសេចក្តីព្រៀងច្បាស់ ស្តីពី ការស្នើរដល់អាមេរិក​ត្រូវតែដកសេចក្តីប្រកាសទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអែល។
លទ្ធផលនៅក្នុងការបោះឆ្នោតនោះ​ ដោយមានសម្លេងគាំទ្ររហូតដល់ទៅ​១២៨សម្លេង​ ប្រឆាំងតែ ៩សម្លេងប៉ុណ្ណោះ និងសន្លឹកឆ្នោតស ៣៥សម្លេង។ កិច្ចប្រជុំមានរយៈពេល ជាង​២ម៉ោង​​ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក អ ស ប​ ។ នៅក្នុងកិច្ចប្រជុំនោះតំណាងប្រទេសជាច្រើន​បានស្នើរឲ្យរក្សាទម្រង់ ដដែល​នៃតំបន់ជេរ៉ូសាឡឹម​ តាមគោលការរបស់អង្គការសហប្រជាជាតិ​ដើម្បីស្វែងរកសន្តិភាពតំបន់មជ្ឈឹមបូព៌ា តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ រវាង​អីស្រាអែលនិងប៉ាឡេស្ទីន។
នៅក្នុងនោះដែរអាមេរិកបានគំរាមកាត់ជំនួយដល់ប្រទេសណាដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន​លោក​ Riad Malki ​បានអំពាវនាវ ឲ្យមានការគាំទ្រពីសហគមន៍អន្តរជាតិ​។
ចំណែក អគ្គរដ្ឋទូតអីស្រាអែល​ប្រចាំនៅអង្គការសហប្រជាជាតិ លោក​ Danny Danon ​បានប្រកាសថា អីស្រាអែល មិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងលើរបស់ អង្គការសហប្រជាជាតិ​ ដោយបញ្ជាក់ថា ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអែល បើទោះបី អ ស ប​មិនទទួលស្គាល់ក្តី។
ដោយឡែកអគ្គរដ្ឋទូតអាមេរិក​ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី​ Nikki Haley ប​ញ្ជាក់ថា បើទោះបីលទ្ធផលបោះឆ្នោតបែបណាក្តី​ ក៏មិនអាចផ្លាស់ប្តូនិងការសម្រេចរបស់អាមេរិកនោះដែរ។ ផ្ទុយទៅវិញ លទ្ថផលនៃការបោះឆ្នោតនោះ​បានជៈឥទ្ធិពលដល់ការវាយតម្លៃរបស់អាមេរិក ទៅលើ អង្គការសហប្រជាជាតិ។
ប្រទេសកាន់សាសនាអិស្លាមទាំងអស់​ក៏បានចេញសេចក្តីប្រកាសផងដែរថា រាល់ចេតនាក្នុងការផ្លាស់ប្តូរទម្រង់តំបន់ជេរ៉ូសាឡឹមគឺជារឿងខុសច្បាប់ទាំងអស់ មិនអាចទទួលយកឡើយ។
ជាមួយនិងលទ្ធផលបោះឆ្នោត​ខាងលើរបស់អង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិក កំពុងតែបាត់បង់ការគាំទ្រពីប្រទេសសម្ព័ន្ធមិត្ត ដោយក្នុងនោះមានតែ ៩ប្រទេសគាំទ្រ ក្នុងនោះមានអីស្រអែលនិងអាមេរិក ផងដែរ។ ក្រៅពីនេះនៅមានប្រទេស​៣៥ ដែលមិនគាំទ្រ ភាគីណាមួយ នៅក្នុងវិបត្តិទាំងនោះ ក៏ជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក នៅតំបន់អឺរ៉ុបនិងអាស៊ី។
ការធ្វើមិនត្រឹមត្រូវ បើទោះបីអាមេរិកផ្តាច់ជំនួយក៏ប្រទេសទាំងនោះ មិនអាចគាំទ្រអាមេរិក ទាំង ងងឹតនោះដែរ​ ។ការផ្តល់ប្រាក់ជំនួយត្រឹមត្រូវ ទើបយកទៅមានតម្លៃ ចំណែក​ប្រាក់ជំនួយ តាមបែប «ពុករលួយ,សូកប៉ាន់ »របស់អាមេរិកដើម្បីសម្រេចគោលនយោបាយរបស់ខ្លួន គឺមិនអាច ទទួលយកនោះឡើយ។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាលត្រាំ​ ​បានប្រកាសថានឹងកាត់ជំនួយទាំងអស់​ដល់ប្រទេស ណាដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីព្រៀងច្បាប់របស់អង្គការសហប្រជាជាតិ ​ស្នើរដល់អាមេរិក ដកការសម្រេចទទួលស្គល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អីស្រាអែល។ កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ មាន​១៩៣ប្រទេសជាសមាជិត នឹងពិភាក្សាស្តីពីតំបន់ជេរ៉ូសាឡឹមកំពុងតែមានវិវាទ។

ប្រធានាធិបតីដូណាលត្រាំ​បានបញ្ចាក់នៅសេតវិមានថា​« ពួកគេបានទទួលប្រាក់រាប់លានដុល្លារ រាប់ពាន់លានដុល្លារ ពីយើង ហើយពួកគេបោះឆ្នោតប្រឆាំងយើង ។ពេលនេះយើងនឹងតាមដានមើលថាតើប្រទេសណាខ្លះដែល ប្រឆាំងអាមេរិក។ ​ទុកឲ្យពួកគេបោះឆ្នោតប្រឆាំងយើងទៅ យើងនឹងសន្សំសំចៃបានប្រាក់ជាច្រើន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print