បុរស​ម្នាក់​ជា​ចម្រៀង​រក​លុយ​មិនសូវ​បាន​ខ្ចី​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ផលិតកម្ម​M​យក​ទៅ​បញ្ចាំ​បាន​១​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​វាលវង់​ឃាត់ខ្លួន

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​ជន​រង​គ្រោះ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​វាលវង់​ឃាត់ខ្លួន​ពាក់ព័ន្ធ​និង​ករណី​រំលោភ​លើ​ទំនុកចិត្ត​ដោយ​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​យក​ទៅ​បញ្ចាំ​ក្នុ​តំ​ម្លៃ​៥០០​ដុល្លា​ ហេតុ​កាល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ។

image124

កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៥​ខែតុលា​ឆ្នាំ​២០១៥​ នៅ​ចំណុច​ហាង​ការ​ហ្វេ​រ៉ូ​មែន​ទិច​នៅ​ម្ដុំ​ទួល​គោក​ផ្លូវ​លេខ​១៧០​ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

ជនសង្ស័យ​ខាងលើ​ត្រូវ​គេ​ឲ្យ​ដឹង​ថា​ មានឈ្មោះ​ សាត​ សំណាង​ ហៅ​ឡុ​ង​ សំណាង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុនរ​បរជា​អ្នកចម្រៀង​ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទួ​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។ ​ជន​រង​គ្រោះ​មានឈ្មោះ​ អ៊ិន​ សម្ផស្ស​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ផលិតកម្ម​M​ ស្នាក់​នៅផ្ទះ​លេខ​៥៤​អឺ​០​ផ្លូវ​លេខ​៣៥​ក្រុម​៥៣​ក្នុង​ស​ង្តា​ត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​លេខ​1CE​ ផ្លូវ​១៣៤​ ក្រុម​១២​ ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​។​ជនសង្ស័យ​បាន​ខ្ចី​ម៉ូ​តូ​១​គ្រឿង​ម៉ា​ក​ C125​ ព​ណ៍​ខ្មៅ​ពី​ជន​រង​គ្រោះ​ថា​ខ្ចី​ទៅ​យក​ឥ​វ៉ាន​មួយ​ភ្លឺ​ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​លួច​យក​ម៉ូតូ​ទៅ​បាត់​តែម​ង្ដ​។​លុះ​មក​ដល់​ថ្ងៃ​ទី​២៥​ខែតុលា​ឆ្នាំ​២០១៥​ម៉ោង​១២​និង​៣០​នាទី​ជនសង្ស័យ​ក៏​ត្រូវ​ជន​រង​គ្រោះ​ចាប់​ឃាត់ខ្លួន​រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ នគរបាលរ​ដ្ន​បាល​វាលវង់​តែម​ង្ត​។​ក្រោយ​ពី​ការ​សាកសួរ​សង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​យក​ម៉ូ​តូ​របស់​ជន​រង​គ្រោះ​យក​ទៅ​បញ្ចាំ​នៅ​ម្ដុំ​ឃ្លាំង​រំសេវ​បាន​ប្រាក់​៥០០​ដុល្លា​ពិត​ប្រា​ដក​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

image2

...

ដោយ៖ ស រ​ស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print