ប្រជាពលរដ្ឋ​ចោទ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ត្បូងឃ្មុំ​ថាបើ​កដៃ​ឱ្យ​មានការ​នេសាទ​ខុសច្បាប់​ក្នុង​ព្រែកជីក​ដូន​ម៉ៅ

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​៖​ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ ផល​ខេត្ដ​ត្បូងឃ្មុំ​ គឺ​លោក​ យ៉ុ​ង​ រី​ ត្រូវ​ក្រុម​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ទន្លេ​បិទ​ស្រុក​ខេត្ដ​ត្បូងឃ្មុំ​រិះគន់​ចំៗ​ថា​ បាន​បើកដៃ​ ឱ្យ​មានការ​ប្រព្រឹត្ដ​បទល្មើស​នេសាទ​នៅ​តាម​ព្រែកជីក​ដូន​ម៉ៅ​ ។​

nkw_1

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ដៃ​មង​វែងៗ​ ដែល​ជា​ឧបករណ៍​នេសាទ​ ហាមឃាត់​ត្រូវ​គេ​ដាក់​កាត់​មាត់​ព្រែក​ និង​ពង្រាយ​ប្រមាណ​ជា​១០​មាត់​នៅ​តាម​បណ្ដោយ​ព្រែកជីក​ដូន​ម៉ៅ​ ដោយ​ដៃ​ មង​ទាំងនោះ​បាន​ចាប់​យក​ពូជ​ត្រី​ស្ទើរតែ​ទាំងអស់​ ។​

​សូម​បញ្ជាក់​ថា​ ឧបករណ៍​ដៃ​មង​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧបករណ៍​ នេសាទ​ខុសច្បាប់​ និង​ត្រូវ​បាន​ហាម​ ឃាត់​ប្រើប្រាស់​ ទោះជា​រដូវ​បិទ​ ឬ​បើក​ នេសាទ​ក៏​ដោយ​ ព្រោះតែ​វា​ជា​ឧបករណ៍​ ដែល​ចាប់​យក​មច្ឆជាតិ​ស្ទើរតែ​ទាំងអស់​មិន​ថា​ តូច​ ឬ​ធំ​នោះ​ទេ​ ។​

​ចំពោះ​ការ​បណ្ដោយ​ឱ្យ​មានការ​ប្រើ​ ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ នៅ​ ក្នុង​ព្រែកជីក​ដូន​ម៉ៅ​នេះ​ ត្រូវ​បាន​ប្រភព​ ឈ្មួញ​ម្នាក់​បង្ហើប​ថា​ ពួក​គេ​ក៏​បាន​បង់​ ប្រាក់​ទៅ​ឱ្យ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ត្បូងឃ្មុំ​សម្រាប់​មួយ​រដូវ​នេះ​ ក្នុង​មួយ​មាត់​១០០​ដុល្លារ​ ហើយ​ដៃ​មង​ របស់​ពួក​គេ​មាន​ទាំងអស់​ប្រមាណ​១០​ ដែល​ដាក់​នៅ​ក្នុង​ព្រែក​នេះ​ ។​

​លោក​ យ៉ុ​ង​ រី​ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ ផល​ខេត្ដ​ត្បូងឃ្មុំ​មិន​អាច​សុំ​ការ​បំភ្លឺ​ អំពី​បញ្ហា​នេះ​បាន​ទេ​ ដោយ​លោក​មាន​ ប្រសាសន៍​ថា​ ពេល​នេះ​លោក​កំពុង​ រវល់​ប្រជុំ​ ។​

​ករណី​កើត​មាន​បទល្មើស​នេសាទ​នៅ​តំបន់​ព្រែកជីក​ដូន​ម៉ៅ​ត្រូវ​មើល​គេ​ ឃើញ​ថា​ មាន​សភាព​ជា​ចំហ​ដោយ​មិន​ ខ្លាចរអា​សមត្ថកិច្ច​នោះ​ឡើយ​ ។​ គេ​ធ្លាប់​ ឃើញ​មន្ដ្រី​ជលផល​នៅ​ទីនោះ​ដែរ​ តែ​ បទល្មើស​នៅ​ តែ​កើត​មាន​ជា​ដដែល​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print