បន្ទាប់ពីការបង្ហាញសព្វាវុធនៅក្នុង ពិធីតាំងពិព័រណ៍ពិត វាយប្រហារពិត ទៅលើក្រុមអ៊ិបស្លាមបង្កើតរដ្ឋនៅក្នុង ប្រទេសស៊ីរីមក យន្ដហោះចម្បាំងរុស្ស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី ប្រទេសជាច្រើននៅលើពិភពលោក ហើយ កុម្មង់ទិញជាច្រើនទៀតផង ។ បច្ចុប្បន្ន ប្រទេសជាច្រើនចង់បានយន្ដហោះចម្បាំង ទំនើបៗដូចជាយន្ដហោះចម្បាំងរុស្ស៊ី Su- 34 ជាដើម ។ ជាមួយនឹងជោគជ័យនោះ រុស្ស៊ីបានដណ្ដើមទីផ្សារសព្វាវុធជាច្រើនពីអាមេរិក និងលោកខាងលិច។
ចាប់តាំងពីការវាយប្រហារតាមដែន អាកាសទៅលើក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋ មក រុស្ស៊ីបានដាក់ឱ្យប្រើប្រាស់នូវសព្វា វុធទំនើបៗបំផុតរបស់ខ្លួន ដើម្បីបង្ហាញ ឱ្យពិភពលោកបានដឹងពីសក្ដានុពលសព្វា វុធរបស់រុស្សីពិតជាទំនើបជាងអាមេរិកទៅទៀត តែរុស្ស៊ីមិនចង់ធ្វើសង្គ្រាម នៅក្រៅប្រទេសឡើយ ។ យន្ដហោះទំនើប បំផុតរបស់រុស្ស៊ីដែលបានដាក់ឱ្យប្រើប្រាស់ នៅក្នុងប្រទេសស៊ីរីនោះមាន Su-24, Su-25, Su-30, Su-34 និងគ្រាប់បែក ឆ្លាតវៃប្រភេទKAB-250 វាយប្រហារ កម្ទេចទីតាំងបានយ៉ាងល្អបំផុត មិនដែល ខុសគោលដៅឡើយ។
ប្រទេសជាច្រើននៅលើពិភពលោក ក្រោយពេលបានមើលឃើញកម្លាំងពិត ប្រាកដនៅក្នុងការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ីនោះ មានបំណងចង់ ទិញសព្វាវុធទាំងនោះមកការពារជាតិខ្លួន។
អ្នកឯកទេសយោធារបស់រុស្ស៊ីលោក Igor Korotchenko បានបញ្ជាក់ថា អតិថិជនទិញសព្វាវុធពីរុស្ស៊ីនោះ មាន ការត្រួតពិនិត្យមើលបានយ៉ាងច្បាស់នឹងភ្នែក ពីសមត្ថភាពវាយប្រហាររបស់យន្ដ ហោះចម្បាំង Su-34 អតិថិជនជាច្រើន បានចាត់ទុកថា នោះជាយន្ដហោះចម្បាំង ល្អបំផុតនៅលើលោក ។ លោក Igor Korotchenko ក៏បានបង្ហាញឈ្មោះ អតិថិជនថ្មីដែលចង់ទិញយន្ដហោះចម្បាំង របស់រុស្ស៊ីមានប្រទេសអាល់ហ្ស៊េរី អ៊ីរ៉ាក់ កាហ្សាស្ថាន ទួរមេនីស្ថាន អ៊ុយបេ គីស្ថានជាដើម ។
ចំណែកប្រទេសនៅក្នុងទ្វីបអាហ្វ្រិកមានប្រទេសអ៊ូហ្គង់ដា និងនីហ្សេរីយ៉ា ក៏កំពុងពិភាក្សាទិញយន្ដហោះចម្បាំង Su-34 របស់រុស្ស៊ីសម្រាប់វាយប្រហារ ទៅលើក្រុមបូកូហារ៉ាមផងដែរ ។ ក្រៅពី នេះប្រទេសបែលឡារូសក៏មានគម្រោង ទិញយន្ដហោះSu-30SM របស់រុស្ស៊ី ដើម្បីបំពេញឃ្លាំងអាវុធការពារជាតិឱ្យកាន់តែប្រសើរឡើងនៅឆ្នាំ២០២០ ។ មេបញ្ជាការកងទ័ពដែនអាកាសប្រទេស បែលឡារូសប្រកាសថា យន្ដហោះចម្បាំង ហួសសម័យមួយចំនួនចំបាច់ត្រូវតែផ្លាស់ ប្ដូរ ហើយយន្ដហោះចម្បាំងរុស្ស៊ីពិត ជាស័ក្ដិសមសម្រាប់ការផ្លាស់ប្ដូរនោះណាស់ ។ លោកបន្ដទៀតថា តាមការវាយ តម្លៃលើស្ថានភាពជាក់ស្ដែងរបស់យន្ដ ហោះចម្បាំងរុស្ស៊ីដែលវាយប្រហារទៅ លើក្រុមអ៊ិាស្លាមបង្កើតរដ្ឋនៅក្នុងប្រទេស ស៊ីរីនេះគឺជាយន្ដហោះចម្បាំងដ៏ល្អបំផុត។
មេដឹកនាំប្រទេសលោកខាងលិចបានថ្កោលទោសទៅលើសកម្មភាពវាយ ប្រហាររបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី នោះ អាចធ្វើឱ្យស្ថានភាពកាន់តែតាន តឹងថែមទៀត ។ ឆ្លើយតបទៅនឹងការ ចោទប្រកាន់ខាងលើ រុស្ស៊ីបានប្រកាស ថា ការវាយប្រហារតាមដែនអាកាស គឺគោរពទៅតាមច្បាប់អន្ដរជាតិ និងទៅ តាមសេក្ដីត្រូវការរបស់រដ្ឋាភិបាលស៊ីរី។
ប្រព័ន្ធផ្សព្វផ្សាយនានារបស់លោក ខាងលិចបានផ្សាយថា គោលដៅវាយ ប្រហាររបសរុស្ស៊ីតាមដែនអាកាសទៅ លើក្រុមអ៊ិបស្លាមបង្កើតរដ្ឋនោះគឺដើម្បី បង្ហាញពីឥទ្ធិពលសព្វាវុធតែប៉ុណ្ណោះ ក៏ដូច ជាផ្សព្វផ្សាយអាវុធទំនើបៗរបស់ខ្លួនឱ្យ ពិភពលោកបានដឹង និងស្វែងរកទីផ្សារ នាំចេញសព្វាវុធនៅពេលអនាគត ។
តាមការព្យាករណ៍តម្លៃសរុបនាំចេញ សព្វាវុធរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះមានទឹក ប្រាក់រហូតដល់ទៅ១៣ពាន់លានដុល្លារអាមេរិក ។ តាមការប្រកាសរបស់ក្រុម ហ៊ុន Rostekhmam ឯកទេសផលិត សព្វាវុធរបស់រុស្ស៊ីបញ្ជាក់ថា នៅក្នុង ឆ្នាំនេះក្រុមហ៊ុននាំចេញសព្វាវុធ Roso- bornexport នឹងទទួលបានប្រាក់ចំណូលដល់ ទៅ១៣ពាន់លានដុល្លារពីការលក់អាវុធ ។ ពេលនេះមានលិខិតបញ្ជាទិញអាវុធរុស្ស៊ី មានតម្លៃដល់ទៅ៤០ពាន់លានដុល្លារ ។
បច្ចុប្បន្នរុស្ស៊ីបានលក់សព្វាវុធ និង សម្ភារៈយោធាដល់ប្រទេសចំនួន៥៩នៅលើពិភពលោកទាំងមូល ប្រទេសដែល ទិញអាវុធច្រើនបំផុតពីរុស្ស៊ីគឺឥណ្ឌាមាន២៥ភាគរយនៃអាវុធនាំចេញសរុប ។ បន្ទាប់មកគឺប្រទេសចិនមាន២២ភាគ រយ អ៊ីរ៉ាក់២២ភាគរយ ស៊ីរី៥ភាគរយ វេណេហ្ស៊ុយអេឡា៥ភាគរយ។ល។ អំពី ភូមិសាស្ដ្រអាវុធរុស្ស៊ីលក់ទៅកាន់តំបន់អាស៊ីមានរហូតដល់៧៥ភាគរយ តំបន់ អាមេរិកឡាទីនមាន៩ភាគរយ និងមជ្ឈិម បូព៌ាមាន៧ភាគរយ។
តាមការព្យាករណ៍ការលក់សព្វាវុធ របស់រុស្សីនឹងកើនឡើងជាបន្ដបន្ទាប់នៅឆ្នាំខាងមុខ ក្រោយពេលដែលបានបង្ហាញ នៅក្នុងពិធីតាំងពិព័រណ៍សព្វាវុធនៅលើ ទឹកដីស៊ីរី វាយប្រហារទៅលើក្រុមអ៊ិពស្លាម បង្កើរដ្ឋនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី