ទំនិញ​ខូចគុណភាព​ត្រូវ​បាន​នាំ​ចូល​ដោយ​សេរី​តាម​ច្រកព្រំដែន​ចាំ​យាម​

ចែករំលែក៖

​ខេត្ដកោះកុង​៖​ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ ក្រុម​កម្មករ​អូស​រទេះ​ទំនិញ​ឆ្លង​ដែន​ នៅ​ ច្រក​ចាំ​យាម​ ខេត្ដកោះកុង​បានឱ្យ​ដឹង​ថា​ ពួក​គេ​បាន​បង់លុយ​ឱ្យ​មន្ដ្រី​ច្រក​ជា​ថ្នូរ​ ដើម្បី​បានការ​អនុញ្ញាត​អូស​ទំនិញ​គ្មាន​ គុណភាព​ចូល​មក​ក្នុងស្រុក​ ។​

nkw_2

​ក្រុម​កម្មករ​និយាយ​ថា​ ពួក​ឈ្មួញ​បាន​ នាំ​ទំនិញ​គ្មាន​គុណភាព​ចូល​ស្ទើរ​ជា​រៀង​ រាល់ថ្ងៃ​ ពិសេស​ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​ ក៏​ដូច​ជា​របស់​ប្រើប្រាស់​ផ្សេងៗ​ ។​ ទំនិញ​ ឬ​ម្ហូបអាហារ​ ដែល​នាំ​ចូល​សុទ្ធតែ​ត្រូវ​ បង់ប្រាក់​ឱ្យ​ជំនាញ​កាំកុងត្រូល​ ក៏​ដូច​ជា​ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។​

​តាម​សេចក្ដីរាយការណ៍​ពី​កម្មករ​ទាំងនោះ​ថា​ ពួក​គេ​បាន​បង់លុយ​ពី​១​ម៉ឺន​រៀល​ ទៅ​៥​ម៉ឺន​រៀល​ តាម​ទំហំ​រទេះ​តូច​ធំ​ទៅ​ឱ្យ​ មន្ដ្រី​កាំកុងត្រូល​ គយ​ និង​នគរបាល​ ជា​ថ្នូរ​ដើម្បី​អនុញ្ញាត​ឱ្យ​អូស​រទេះដឹក​ជង្គង់​មាន់​ ស្លាបមាន់​ ប្រហិត​ គ្រឿង​សមុទ្រ​ និង​គ្រឿង​បរិភោគ​ឧបភោគ​ដទៃ​ទៀត​ ចូល​មក​ក្នុង​ដី​ខ្មែរ​ ។​ ចំណែក​ស្ដ្រី​ម្នាក់​ បាន​និយាយ​ថា​ ពួក​គាត់​បាន​ម៉ៅ​ទំនិញ​ ឡាន​ចូល​ដោយ​បង់​ឱ្យ​សមត្ថកិច្ច​៣៥០​ ដុល្លារ​ ។​ ក្នុង​នោះ​កាំកុងត្រូល​១០០​ដុល្លារ​ គយ​២០០​ដុល្លារ​និង​នគរបាល​៥០​ដុល្លារ​ ។​

​គួរ​បញ្ជាក់​ថា​ ការ​ទូទាត់​លុយ​ក្រៅ​ បញ្ជី​រដ្ឋ​រវាង​ក្រុម​អ្នក​អូស​រទេះដឹក​ទំនិញ​ នឹង​សមត្ថកិច្ច​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម​ ពេល​ខ្លះ​ត្រូវ​បាន​ធ្វើ​ដោយ​សម្ដែង​តាម​ របៀប​ត្រង់ៗ​តែ​ម្ដង​ ។​

​ប៉ុន្ដែ​បើ​ទោះជា​ដូច្នេះ​ក្ដី​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​ សំ​ ចិ​ត្រា​ អនុប្រធាន​ស្ដី​ ទី​កាំកុងត្រូល​ប្រចាំ​ច្រក​ចាំ​យាម​បាន​ ច្រានចោល​ហើយ​ថា​ ក្រុម​របស់​លោក​ ពុំ​បាន​ទារ​លុយ​ពី​កម្មករ​អូស​រទេះ​ទាំង​ នោះ​ទេ​ ។​ ចំណែក​ទាក់ទង​ដល់​ភ្នាក់ងារ​ កាំកុងត្រូល​លើកដៃ​ទទួល​លុយ​ដែល​គេ​ ឃើញ​គ្រប់​គ្នា​នោះ​ត្រូវ​បាន​លោក​បក​ ស្រាយ​ថា​គ្រាន់តែ​ជា​ការ​លើក​លុយ​សង​គេ​តែ​ប៉ុណ្ណោះ​ ៕​

nkw_3

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print