ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា សុខភាពគឹជារឿងសំខាន់មួយដែរបងប្អូនប្រជាពលរដ្ឋយើងត្រូវតែឆ្លៀតពេលក្នុងការហាត់ប្រាណខ្លះ ដើម្បីជៀសវាងនឹងទប់ស្កាត់ ជំងឺមួយចំនួនក្នុងករណី ៖ ឈឺសន្លាក់ លើសឈាម លើសជាតិខ្លាញ់ ឡើងជាតិអាស៊ីត ជាដើម ជាយថាហេតុ ។
ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការជួសជុលអាគារផ្នែកខាងលើនៃអធិការដ្ឋាន ដោយប្រក់ដំបូលថ្មី ធ្វើជាកន្លែងទុកឲ្យកងកម្លាំងក្នុង អធិការដ្ឋានទាំងអស់ពេលទំនេរឆ្លៀតឱកាសហាត់ប្រាណដើម្បីសុខភាពរបស់ពួកគាត់ ។មិនតែប៉ុណ្ណោះលោកអធិការរូននេះ បានរៀបចំទីតាំងថ្មីៗមួយចំនួនសម្រាប់ ឲ្យមន្រ្តីស្នាក់នៅ ធ្វើបន្ទប់សម្រាប់ធ្វើកំណត់ហេតុ ស្តាប់ចម្លើយឬទទួលពាក្យបណ្ដឹង បន្ទប់ទឹកថ្មី កន្លែងវាយប៉េងប៉ុង ។ល។
លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា សព្វថ្ងៃនេះបញ្ហាសុខភាព គឺជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ដូច្នេះលោកបានសម្រេចធ្វើការជួសជុលអគារផ្នែកខាងលើ ដែលពីមុនមកវាមានសភាពចាស់បន្តិចនិងទុកចោល នឹងដោយមើលឃើញពីសុខភាពប្រចាំថ្ងៃរបស់កងកម្លាំងទើបលោក ចំណាយថវិការផ្ទាល់ខ្លួនមួយចំនួនសម្រាបធ្វើកន្លែងហាត់ប្រាណនេះឡើង ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាទីតាំងអធិការដ្ឋានមានទំហំតូចក៏ដោយ តែបើចេះរៀបចំឲ្យបានស្អាតនឹងមានអនាម័យល្អនោះ ក៏ធ្វើឲ្យមន្ត្រីងាយស្រួលក្នុងការបំពេញភារកិច្ចនោះដែរ ៕
ដោយ៖ ស តារា