សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ Laurent​ Fabius​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ការ​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង

ចែករំលែក៖

​ទី​ក្រុងប៉ារីស​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Laurent​ Fabius​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ការ​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង​។​ លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ សម្តេច​តេ​ជោ​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រសួងការបរទេស​បារាំង​។​ សម្តេច​តេ​ជោ​ បាន​បញ្ជាក់​អំពី​ការ​មិន​អាច​បំភ្លេច​ដែល​កាលពី​ឆ្នាំ​១៩៨៤​ សម្តេច​បាន​អញ្ជើញ​មក​កាន់​ទី​នេះ​ជា​លើក​ទី​១​ អំពី​ការ​ផ្តួចផ្តើម​ឲ្យ​មាន​ជំនួប​ច​ចារ​រវាង​សម្តេច​ និង​ព្រះករុណា​ព្រះ​បរម​រតន​កោដិ​ ។​

dwe (2)

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ លោក​ Laurent​ Fabius​ បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង​ទ្វេភាគី​ ក្នុង​ការ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។​ ទន្ទឹម​និង​នេះ​ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ពី​ការ​ជ្រោមជ្រែង​លើក​ស្ទួយ​ភាសារ​បារាំង​នៅ​កម្ពុជា​ គឺ​សម្តេច​ផ្ទាល់​បាន​រួមចំណែក​ដោះស្រាយ​បញ្ហា​ទីតាំង​នៃ​ វិទ្យាល័យ​លី​សេ​ដេ​កាត​ និង​ការ​បង្កើត​ឡើង​នូវ​អា​លី​យ៉ង់​ហ្វ្រ​ង់​សេ​នៅ​ឆ្នាំ​១៩៩០​ និង​វត្តមាន​នៃ​ភាសារ​បារាំង​ក្នុង​វិស័យ​ច្បាប់​និង​សុខាភិបាល​ និង​បេតិកភណ្ឌ​ពិភពលោក​ជាដើម​។​ បញ្ហា​បម្រែបម្រួល​ធាតុអាកាស​ក៏​បាន​លើកយក​មក​ពិភាក្សា​ផង​ដែរ​ដែល​ សម្តេច​តេ​ជោ​ បាន​ស្នើ​ឲ្យ​មានការ​ពិភាក្សា​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​របស់​ពិភពលោក​ ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​សំរេច​កិច្ចព្រមព្រៀង​រួម​ ស្តី​ពី​ការ​បម្រែបម្រួល​ធាតុអាកាស​ដែល​នឹង​ប្រារព្ធ​នៅ​ចុងឆ្នាំ​២០១៥ ​។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ លោក​ Laurent​ Fabius​ បាន​អញ្ជើញ​ធ្វើ​អធិបតី​នៅ​ក្នុង​ ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៦៖​ ១-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន​ មាន​ទឹកប្រាក់​៩​លាន​អឺ​រ៉ូ​ សម្រាប់​អនុវត្ត​គំរោង​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តសៀមរាប​។​ ២-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន​ មាន​ទឹកប្រាក់​១១​លាន​អឺ​រ៉ូ​ សម្រាប់​គំរោង​សាងសង់​សាលា​ជាតិ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ​។​ ៣-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន​មាន​ទឹកប្រាក់​ ១៤​លាន​អឺ​រ៉ូ​ សម្រាប់​គំរោង​ពង្រីង​វិស័យ​អប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ជំហាន​ទី​២​ ដែល​ចុះហត្ថលេខារ​ ដោយ​ លោក​ វ​ង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជាមួយ​ និង​លោក​ Jacques​ Moineville​ អគ្គនាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍​ លោក​ Jean​ Claude​ POIMBOEUF​ ឯកអគ្គរដ្ឋទូត​បារាំង​ ប្រចាំ​កម្ពុជា​។​ ៤-​កិច្ចព្រមព្រៀង​ស្តី​ពី​កម្ចីសម្បទាន​មាន​ទឹកប្រាក់​ ៧០​លាន​អឺ​រ៉ូ​ សម្រាប់​គំរោង​សាងសង់​ប្រព័ន្ធ​ខ្សែ​បញ្ជូន​និង​ចែកចាយ​អគ្គិសនី​ នៅ​ខេត្តកំពង់ចាម​ ក្រចេះ​ និង​ខេត្តកោះកុង​ ចុះហត្ថលេខា​រវាង​ឯកឧត្តម​ កែវ​ រតនៈ​ អគ្គនាយក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ជាមួយ​ឯកឧត្តម​ Jacques​ Moineville​ អគ្គនាយក​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ ​។​

​ជាមួយ​គ្នា​នេះ​មាន​ឯកសារ​ចំនួន​ពីរ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយឡែក​ ក្នុង​នោះ​គឺ​៖​ ៥-​អនុសញ្ញា​ស្តី​ពី​បត្យាប័ន​ ចុះហត្ថលេខា​រវាង​លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជាមួយ​ លោក​ជំទាវ​ Christiane​ TAUBIRA​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បារាំង​ និង​ ៦-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្តុំ​បដិមាករ​ខ្មែរ​ រវាង​សារមន្ទីរ​ជាតិ​កម្ពុជា​ និង​សារមន្ទីរ​ Guimet​ បារាំង​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ប្រាក់​ សុ​វ​ណ្ណា​រ៉ា​ អគ្គនាយក​បេតិកភណ្ឌ​ និង​ លោក​ គង់​ វិ​រៈ​ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ជាមួយ​និង​នាយក​សារមន្ទីរ​ Guimet​ បារាំង ​។​

​កម្ពុជា​អរគុណ​រដ្ឋាភិបាល​បារាំង​ ដែល​បាន​ជួយ​កសាង​ និង​ស្តារ​ប្រទេស​ជាតិ​រហូត​មានការ​រីក​ចម្រើន​មក​ទល់​សព្វ​ ថ្ងៃ​។​ ជំនួប​រវាង​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ លោក​ Laurent​ Fabius​ គឺ​បាន​ពង្រឹង​នូវ​មិត្តភាព​ សហប្រតិបត្តិការ​ល្អ​ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ៕

...

dwe (3)dwe (1)dwe

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print