ស្រវឹងបើកម៉ូតូលឿនដូចហោះបុកឆ្កែពេញមួយទំហឹងរបួសធ្ងន់សន្លប់ស្តូក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូរបស់ខ្លួនបើកយ៉ាងលឿនទៅបុកឆ្កែខណៈកំពុងតែដើរតាមផ្លូវ ។

12179105_900321113392630_1892822569_n

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវក្រាលកៅស៊ូ នៅមុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្ថិតនៅសង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ​។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខ ញ ២៣០២ ភព១ ជិះតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ដោយបើក្នុងល្បឿនយ៉ាងលឿន ដោយស្ថានភាពស្រវឹងផងនៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វឆ្កែបានរត់កាត់ ក៏បុកពេញមួយទំហឹងតែម្តង បណ្តាលអោយម៉ូតូដួល ហើយជនរងគ្រោះបានបោកទៅនឹងផ្លូវហូរឈាម និងសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ងឆ្នាំង  ៕

12179600_900321173392624_838107350_n 12179961_900321200059288_71310594_n 12178261_900321350059273_393173671_n 12188525_900321380059270_1943083510_n 12179598_900321253392616_1878838913_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print