លោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាលក្រសួងធនធានទឹក បើកកិច្ចពិភាក្សាផែនការការងារជាមួយទីប្រឹក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុន​សាង​សង់អន្តរជាតិ និងក្រុមហ៊ុនសាង​សង់ក្នុងស្រុក ដើម្បីពន្លឿនសកម្មភាព​ការងារសាងសង់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កិច្ចប្រជុំបច្ចេកទេសនៃគម្រោងនេះ ក្រោមវត្តមានលោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចតំបន់បឹងទន្លេសាប ត្រូវបានបើកកិច្ចប្រជុុំនៅថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៧  នៅខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ពិភាក្សាផែនការការងារជាមួយទីប្រឹក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុន​សាង​សង់អន្តរជាតិ និងក្រុមហ៊ុនសាង​សង់ក្នុងស្រុក ដើម្បីពន្លឿនសកម្មភាព​ការងារសាងសង់ឲ្យបានទាន់ពេលវេលា ដូចមានចែងក្នុងកិច្ចសន្យាសាង​សង់។ បច្ចុប្បន្ន ការសាងសង់គម្រោង​សម្រេចបាន​ប្រមាណ​ ៤០% នៃទំហំការងារសរុប ៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print