សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ François​ Hollande​ ប្រធានាធិបតី​បារាំង​

ចែករំលែក៖

​ទី​ក្រុងប៉ារីស​៖​ នៅ​រសៀល​ថ្ងៃ​ទី​ ២៦​ តុលា​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ François​ Hollande​ ប្រធានាធិបតី​បារាំង​ នៅ​វិមាន​រដ្ឋាភិបាល​ Elysée​ នៅ​ទីក្រុង​ Paris​ ។​

dwee (1)

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សោមនស្ស​រីករាយ​ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១​ បន្ទាប់​ពី​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​កាលពី​ឆ្នាំ​២០០៩​។​ សម្តេច​តេ​ជោ​ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​និង​រដ្ឋាភិបាល​បារាំង​និង​ក្រុម​គ្រួសារ​សព​ ចំពោះ​ឧ​ប្ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​។​

សម្តេច​តេ​ជោ​ ក៏​បាន​អរគុណ​រដ្ឋាភិបាល​បារាំង​ដែល​បាន​ផ្តល់​ផែនទី​ដល់​កម្ពុជា​ក្នុង​ការ​ផ្ទៀងផ្ទាត់​ជាមួយ​និង​ប្រទេស​ជិតខាង​កន្លង​មក​ និង​ ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន​ តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង​ AFD​ ដែល​កម្ពុជា​បាន​ទទួល​កម្ចីសម្បទាន​៤០៦​លាន​EURO​។​ នៅ​ថ្ងៃនេះ​ រដ្ឋាភិបាល​បារាំង​ក៏​បាន​ផ្តល់​កម្ចី​បន្ថែ​មក​ទៀត​ដល់​កម្ពុជា​។​ សម្តេច​តេ​ជោ​ បាន​ស្នើ​ភាគី​បារាំង​អោយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ធំ​ទ្វេ​ឡើង​ ។​

​ទន្ទឹម​និង​នេះ​ដែរ​ សម្តេច​តេ​ជោ​ បាន​ស្នើ​ដល់​ភាគី​បារាំង​ ផ្តល់​នូវ​ជំនួយ​បច្ចេកទេស​ រួម​ទាំង​ហិរញ្ញវត្ថុ​ និង​ធនធានមនុស្ស​ដល់​កម្ពុជា​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ដំណើរការ​នៃ​ការ​អនុវត្ត​គោលនយោបាយ​ស្តី​ពី​ វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​ ទទួល​បាន​ជោគជ័យ​។​ សម្តេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ ចំពោះ​តួនាទី​របស់​បារាំង​ ក្នុង​នាម​ជា​សហ​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​ថែរក្សា​និង​អភិរក្ស​ប្រាសាទ​អង្គរ​កម្ពុជា​ និង​ការ​រួមចំណែក​ជួយ​ដល់​ការ​ជួយ​ជំរុញ​កំណើន​ទេសចរណ៍​របស់​ កម្ពុជា​ ពិសេស​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ ។​

សម្តេច​តេ​ជោ​ ចូលរួម​អបអរសាទរ​ចំពោះ​ប្រទេស​បារាំង​ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​បម្រែបម្រួល​ធាតុអាកាស​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែធ្នូ​ឆ្នាំ​២០១៥​។​ សម្តេច​តេ​ជោ​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​លោក​ប្រធានាធិបតី​ដែល​បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​។​ សម្តេច​តេ​ជោ​ ក៏​បាន​គាំទ្រ​រដ្ឋាភិបាល​បារាំង​ក្នុង​ការ​វាយប្រហារ​តាម​ជើង​អាកាស​ទៅ​លើ​ក្រុម​ភេរវកម្ម​ ISIS ​។​

​លោក​ប្រធានាធិបតី​បារាំង​ François​ Hollande​ នឹង​ជួយ​ជំរុញ​អ្នក​វិនិយោគ​បារាំង​ទៅ​កម្ពុជា​ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​អាកាស​ចរ​ ទឹក​ស្អាត​ និង​រថភ្លើង​ក្នុង​ក្រុង​។​ លោក​ប្រធានាធិបតី​បារាំង​ ក៏​ចង់អោយ​កម្ពុជា​ចូលរួម​ក្នុង​ សន្និសីទ​ស្តី​ពី​ការ​ប្រែប្រួល​ធាតុអាកាស​ផង​ដែរ​ រួម​ទាំង​ចង់អោយ​កម្ពុជា​ប្រើប្រាស់​ភាសារ​បារាំង​ក្នុង​ការ​អភិវឌ្ឍ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។​ លោក​ប្រធានាធិបតី​បារាំង​បាន​ទទួលយក​នូវ​ព្រះរាជ​សារ​ព្រះមហាក្សត្រ​កម្ពុជា​ ក្នុង​ការ​អញ្ជើញលោក​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ពេលវេលា​ដ៏​សម​ស្រប​ខាង​មុខ​ ។​

​ជំនួប​រវាង​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ លោក​ François​ Hollande​ បាន​បង្កើន​នូវ​ចំណងមិត្តភាព​ និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹង​មាំ​ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ​ បារាំង​-​កម្ពុជា ​៕

...

dwee (2)dwee (3)dwee

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print