បណ្ដាញព័ត៌មានប៊ីប៊ីស៊ីបានផ្សាយ ថា ស្ដ្រីម្នាក់នៅក្នុងរដ្ឋ Oklahoma ត្រូវ បានចាប់ខ្លួនពីផឹកស្រាស្រវឹងជោកជាំទុកឱ្យកូនទើបតែមានអាយុ៣ឆ្នាំបើករថយន្ដ ។
ហេតុការណ៍ខាងលើបានកើតឡើងនៅ លើដងផ្លូវជិតទីក្រុង Ada ភាគអាគ្នេយ៍ ចម្ងាយ៨០គីឡូម៉ែត្រពីទីក្រុងអូក្លាហូម៉ា។ អ្នកស្រី Taloa Foster អាយុ៣៣ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋអូក្លាហូម៉ាទទួលរងការចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់កុមារ ។
ប៉ូលិសបានឱ្យដឹងថា អ្នកស្រី Foster ស្រវឹងស្រារហូតដល់បើកទ្វារធ្លាក់ចេញពីរថយន្ដទុកឱ្យកូនតូចអាយុ៣ឆ្នាំឡើង ទៅកាន់ចង្កូតរថយន្ដ។ សាក្សីដែលបាន ឃើញហេតុការណ៍នោះបានឱ្យដឹងថា ក្មេងប្រុសអាយុ៣ឆ្នាំបានឡើងទៅកាន់ដៃចង្កូតបញ្ជារថយន្ដបន្ដទៅមុខក្នុងល្បឿនតិចៗពេលដែលម្ដាយបានធ្លាក់ចេញពី រថយន្ដហើយនោះ។ នៅពេលនោះមាន កុមារម្នាក់ទៀតដែលជាកូនភ្លោះនៅលើរថយន្ដតែជាប់ខ្សែក្រវាត់មិនអាចទៅ ដណ្ដើមបើករថយន្ដបាន។ ទីបំផុតរថ យន្ដនោះក៏បានទៅបុកចិញ្ចើមផ្លូវទើបឈប់ជាភព្វសំណាងកុមារទាំងពីរមិនមាន រងរបួសអ្វីនោះឡើយ។
អ្នកស្រី fosster បានសារភាពនៅ មុខប៉ូលិសថាការដែលកូនប្រុសរបស់ អ្នកស្រីអាចឡើងទៅបើករថយន្ដបាន ដោយសារតែរបូតខ្សែក្រវាត់នៅពេល នោះអ្នកស្រីបានងាកទៅដាក់ខ្សែក្រវាត់ឱ្យកូនវិញក៏ស្រាប់តែរបើកទ្វារធ្លាក់ពីរថយន្ដដល់ដីតែម្ដងដោយសារស្រវឹងស្រា ខ្លាំងពេក ៕
ប្រែសម្រួល៖ ម៉ែវ សាធី