ភ្នំពេញ ៖ទណ្ឌិតសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានលោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដោយពិន័យជាប្រាក់ចំនួន១០លានរៀល និង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៤ពាន់លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។
សាលក្រមនេះគឺបន្ទាប់ពីទណ្ឌិតសម រង្ស៊ី និយាយថា កញ្ញា ធី សុវណ្ណថា សូកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ដល់សម្តេចតេជោ។
លោក សំ សុគង់ មេធាវីការពារសិទ្ធិទណ្ឌិតសម រង្ស៊ី ថ្លែងថា នឹងពិចារណាជាមួយកូនក្តី ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។
លោកគីតិចមេធាវីតំណាងដោយអាណត្តិសម្តេចតេជោហ៊ុនសែនបានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ៕ចេស្តា