យាយបង្កេីតខឹងចៅមិនចូលសាលារៀនយកខ្សែភ្លើងមកវាយលេីខ្លួនប្រាណបណ្ដាលដាច់រលាត់និងបែកឈាម

ចែករំលែក៖

ភ្នំពេញ ៖​ ក្មេងប្រុសមិនចូលសាលារៀនក៏ត្រូវលោកយាយបង្កេីតខឹងចិត្តបានយកខ្សែភ្លេីងមកវាយលេីខ្លួនប្រាណជេីងបណ្ដាលដាច់រលាត់និងបែកឈាមត្រូវអ្នកជិតខាងប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាតខ្លួនក្នុងករណីធ្វេីទារុណកម្មលេីកុមារក្រោមអាយុ ១៥ឆ្នាំ កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ ព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្លូវសុធារស ផ្ទះលេខ ១២២ ក្រុម៤២ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ សុវណ្ណារាជ ភេទប្រុស អាយុ១២ឆ្នាំមុខរបរជាសិស្សថ្នាក់ទី៧Bនៃវិទ្យាល័យសុធារសស្នាក់នៅជាមួយលោកយាយ។

ចំណែកស្រ្តីជាយាយបង្កេីតមានឈ្មោះ គង់ សំអាត អាយុ៦១ឆ្នាំមុខរបរមន្រ្តីកិច្ចសន្យាពេទ្យ ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ស្នាក់នៅផ្លូវសុធារស ផ្ទះលេខ១២២ក្រុម៤២ស្ថិតនៅភូមិ៨សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។

បើតាមស្រ្តីជាយាយបានរៀបរាប់នៅមុខសមត្ថកិច្ចអោយដឹងថាគាត់បានសោកស្ដាយចំពោះខ្លួនដែលស្រលាញ់ចៅពេកទេីបវ៉ៃជ្រុល។តែគ្រាន់តែការណែនាំដេីម្បីអោយចៅគាត់ល្អបេីមិនស្រលាញ់ខំចិញ្ចេីមតាំងពីអាយុ៤ឆ្នាំមករហូតហេីយបងប្អូនមានសរុប​៣នាក់ប្រុស២ស្រី១កូនប្រុសពៅបានសា្នក់នៅជាមួយគាត់។បងប្រុសបងស្រីគេធំៗ ហេីយគេមានការងាររស់នៅផ្ទះផ្សេងគ្នាសង្ឃឹមថាសមត្ថកិច្ចនិងអង្គការផ្សេងៗលេីកលេងទោសដល់រូបគាត់ផងនិងកុំយកចៅប្រុសគាត់ចេញពីខ្លួនគាត់កូនប្រសាប្រុសនិងកូនស្រីបង្កេីតបានស្លាប់ចោលហេីយសព្វថ្ងៃបានរស់នៅជាគ្នា។

សមត្ថកិច្ចបានប្រាប់ថាក្រោយពីហៅស្រ្តីជាយាយបង្កេីតមកសាកសួរនាំបន្ទាប់ពីអ្នកជិតខាងប្ដឹងប្រេីហិង្សាទៅលេីកុមារាក្រោយអាយុ១៥ឆ្នាំហេីយនិងមានការចូលរួមស្ដាប់មន្រ្តីសាលាសង្កាត់និងសង្គមកិច្ចក្រុងនិងអង្គភាពការពារកុមាCPUហេីយក៏បានឯកភាពណែនាំនិងអប់រំដល់ស្រ្តីជាយាយបង្កេីតក្មេងប្រុសនិងប្រគល់ចៅប្រុសអោយទៅគាត់ចិញ្ចេីមវិញឈប់អោយប្រព្រឹត្តទង្វេីបែបនេះទៀតជាទង្វេីខុសច្បាប់ហេីយដោយអាណិតថាមិនដែលធ្វេីបាបចៅទេតាំងពីឱពុកម្ដាយស្លាប់រហូតមកដល់ក្មេងប្រុសអាយុ១២ឆ្នាំទេីបធ្វេីខុសមួយលេីតែបេីមានលេីក្រោយនិងចាត់ការតាមផ្លូវច្បាប់ ៕​ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print