ទណ្ឌិត​ សម​ រង្ស៊ី​ ត្រូវតុលាការពិន័យ១០លានរៀល​ សងដើមបណ្តឹង៤ពាន់លានរៀល​ រឿងបរិហាកេរ្តិ៍សម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ​ ៖ទណ្ឌិតសម​ រង្ស៊ី​ អតីតប្រធានគណបក្សសង្គ្រោះជាតិ​ នៅថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៧​ ត្រូវបានលោក​ ហេង​ សុខណា​ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ ប្រកាសសាលក្រមផ្តន្ទាទោសដោយពិន័យជាប្រាក់ចំនួន១០លានរៀល​ និង​ សងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន៤ពាន់លានរៀល​ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ​ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ​ ។​

សាលក្រមនេះ​គឺបន្ទាប់ពីទណ្ឌិតសម​ រង្ស៊ី​ និយាយថា​ កញ្ញា​ ធី​ សុវណ្ណថា​ សូកប្រាក់ចំនួនមួយលានដុល្លារអាមេរិក​ ដល់សម្តេចតេជោ។

លោក​ សំ​ សុគង់​ មេធាវីការពារសិទ្ធិទណ្ឌិតសម​ រង្ស៊ី​ ថ្លែងថា​ នឹងពិចារណាជាមួយកូនក្តី​ ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ​។

លោកគីតិចមេធាវីតំណាងដោយអាណត្តិសម្តេចតេជោហ៊ុនសែនបានដាក់ពាក្យបណ្ដឹងប្តឹង​ទណ្ឌិត​ សម​ រង្ស៊ី​ ប្រធានគណបក្សសង្គ្រោះជាតិចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ​ កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print