រញ្ជួយ​ដី​៧.៥រ៉ិចទ័រនៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ឥណ្ឌា​ និង​ប៉ា​គី​ស្លា​ន​ ស្លាប់​យ៉ាងតិច​២៦០​នាក់

ចែករំលែក៖

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ថា ការរញ្ជួយដីមួយដែលមានកម្លាំងខ្លាំងបានកើតឡើងស្ថិតនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ហើយដែលធ្វើឲ្យកក្រើកញាប់ញ័រទៅដល់ទឹកដីប៉ាគីស្ថាន និងឥណ្ឌាផងដែរ ។

sewe (3)

មនុស្សយ៉ាងតិច២៦០នាក់ត្រូវរាយការណ៍ថាបានបាត់បង់ជីវិតដោយសារតែការរញ្ជួយដីនេះ ក្នុងនោះជនរងគ្រោះច្រើននាក់បានស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ក្រុមផែនដីវិទ្យាអាមេរិក USGS បានអះអាងថា ហេតុការណ៍រញ្ជួយដីនេះមានកម្រិត៧.៥រ៉ិចទ័រ កើតឡើងនៅប្រជុំភ្នំ តំបន់ Hindu Kush ចម្ងាយ៧៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Faizabad ។

ប្រព័ន្ធទំនាក់ទំនងតាមបណ្តាញទូរគមនាគមន៍ត្រូវកាត់ផ្តាច់នៅតំបន់ខ្លះ ។ មនុស្សម្នាជាច្រើនបានភៀសខ្លួនចាកចេញពីលំនៅឋានរៀងៗខ្លួនស្ថិតនៅតំបន់ទីប្រជុំទាំងប្រទេសនេះ ។

នៅប្រទេសអាហ្វហ្គានីស្ថាន ខេត្ត Takhar មានការរត់ជាន់គ្នាក្នុងសាលារៀនមួយ ដោយសារភ្ញាក់ផ្អើលសេចក្តីរាយការណ៍អំពីគ្រោះរញ្ជួយដីនេះបណ្តាលឲ្យសិស្សយ៉ាងតិច១២នាក់បាត់បង់ជីវិត និង២៥នាក់ផ្សេងទៀតរងរបួស ។

នៅភាគខាងកើតរដ្ឋធានី Jalalabad របស់អាហ្វហ្គានីស្ថាននោះផងដែរមានសេចក្តីរាយការណ៍ថា មនុស្ស៥នាក់បានបាត់បង់ជីវិត ។ នេះបើតាមព័ត៌មានផ្តល់ចេញពីមន្ទីរពេទ្យ ។

នៅប្រទេសប៉ាគីស្ថានឯណោះវិញ ជនរងគ្រោះដែលបាត់បង់ជីវិតភាគច្រើនគឺកើតឡើងនៅតំបន់ភាគខាងជើង ទីដែលសម្បូរដោយក្រុមកុលសម្ព័ន្ធរស់នៅ ។ មន្ត្រីបានអះអាងថា ការរញ្ជួយដីនេះមានជម្រៅ២១២គីឡូមែត្រ ។ ដើមឡើយ គេបានលើកឡើងថា ការរញ្ជួយដីមានកម្រិត៧.៧រ៉ិចទ័រ ប៉ុន្តែក្រោយមកត្រូវគេបន្ថយចុះមកវិញ នៅត្រឹម៧.៥រ៉ិចទ័រវិញ។

ពលរដ្ឋរស់នៅក្នុងទីក្រុង ដេលី ប្រទេសឥណ្ឌា បានរត់ចេញពីលំនៅឋានទៅឈរនៅតាមដងផ្លូវ ក្រោយពីការរញ្ជួយដីនេះកើតឡើង, សិស្សសាលា និងបុគ្គលិកបម្រើការរដ្ឋ និងឯកជនត្រូវបានជម្លៀសខ្លួនភ្លាមៗផងដែរ ៕

...

sewe (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print