ខេត្តស្វាយរៀង៖ នារីជាបុគ្គលិកអគ្គិសនី ជិតចូលរោងការម្នាក់បានរងរបួសបែកក្បាលហូរឈាមនិងដៃជើងសន្លប់និងកន្លែងខណះត្រូវបានអ្នកភូមិនិងអ្នកធ្វើដំណើរជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យដោយជួបករណីគ្រោះថ្នាក់ចរាចរណ៏ ។ ខណះជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នបុកជាមួយរថយន្តស្របទិសគ្នាពេញទំហឺងកាលពីថ្ងៃ សុក្រ ១២កើត ខែ បុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៧ វេលាម៉ោង ២:២០ នាទីរសៀល លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។
យោងតាមនគរបាលក្រុងស្វាយរៀងបានប្រាប់អ្នកកាសែតនគរវត្តប្រចាំខេត្តអោយដឹងថានារីដែលរងរបួសមានឈ្មោះនួន សុីថា អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី រស់នៅភូមិ តាស្អាង ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងដោយជិះម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ពណ៏ខ្មៅមិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ យូ ប៊ុនរ័ត្ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មន្រ្តីរាជការ រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង
ដោយបើករថយន្តម៉ាកហាយឡែនឌឺ ពណ៏ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AA ៩០០៦។
បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមាននារីម្នាក់បានជិះម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់ពណ៏ខ្មៅតែម្នាក់ឯងដោយធ្វើដំណើរពីកើតមកលិចខណះនោះក៏បានបត់ឆ្វេងមិនប្រយត្ន័ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌឺ ពណ៏ ទឹកមាសដែលបើកស្របទិសគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្ាតែម្ដង។
បន្ទាប់មកអ្នកបើករថយន្តឃើញសភាពការណ៏មិនស្រួលក៏បើកទ្វារថយន្តគេចខ្លួនតែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ចក៏ដូចជាអ្នកភូមិនិងក្រុមគ្រួសារបានមកដល់និងយកទៅកាន់មន្ទីពេទ្យបង្អែកខេត្តប៉ុន្តែដោយរបួសធ្ងន់ក៏បញ្ជូនបន្តទៅប្រទេសវៀតណាម។
តាមអ្នកភូមិបានអោយដឹងថានារីរងគ្រោះដែលជាបុគ្គលិកអគ្គីសនីខេត្តស្វាយរៀងគឺជិតចូលរោងការនិងកំព្រាឪពុកមិនគួរណាជួបរឿងអកុសសបែបនេះសោះ។
សមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងនិងយកមធ្យោបាយទាំង២គ្រឿងមក រក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយនៅពេលក្រោយ។
ដោយ៖ យឹម សុថាន