សង្សា១គូជិះម៉ូតូលឿនមិនបានប្រយ័ត្នជ្រុលទៅបុករថភ្លើងបណ្តាលអោយ របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ រងរបួសបាក់ភ្លៅខាងឆ្វេង ចំណែកបុរសម្នាក់ទៀត ជាសង្សារ រងរបួសស្រាល បន្ទាប់ពីពួកគេ ជិះម៉ូតូ ចេញពីសាលា តាមផ្លូវលំស្របផ្លូវរថភ្លើង លឿនជ្រុល គេចពីម៉ូតូធំ ជ្រុលចង្កូតទៅបុក ជាមួយទូរថភ្លើង ដែលកំពុងបើកបរ លើផ្លូវដែកច្រាសទិសគ្នា ។

image3 (1)

កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតតាមផ្លូវលំ ស្របផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះទាំង២នាក់ មានឈ្មោះ វិច្ឆ័យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា អង្គការ រងរបួសដៃស្រាល និងសង្សារបស់គេ មានឈ្មោះ សុខណា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្សសាលា រៀនជាមួយគ្នានៅសាលា អង្គការ ហូសាណា ស្ថិតនៅក្បែរកន្លែងកើតហេតុ ទទួលរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1N-3267 ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះឌុបគ្នា ដោយសង្សារប្រុសជាអ្នកបើកបរ ក្នុងទិសដៅ ពីលិចទៅកើត កាត់តាមផ្លូវលំស្របផ្លូវដែកក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុបានបើកគេចពីម៉ូតូធន់ធំមួយគ្រឿងស្របទិសគ្នា ក៏ជ្រុលចង្កូត ខ្ទាតទៅបុកទូរថភ្លើង ដែលកំពុងបើកបរលើផ្លូវដែក ទិសដៅពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឲ្យដួលបោកផ្ទប់ទៅនឹងដុំថ្ម តម្រៀបតាមផ្លូវរថភ្លើង បណ្តាលឲ្យនារីដែលអង្គុយខាងក្រោយរងរបួសបាក់ភ្លៅ ចំណែកបុរសដែលជាតៃកុងរបួសដៃស្តាំស្រាល ។

តាមសម្តី បុរសជាសង្សារ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលទំនេរពីការសិក្សា ពួកគេទាំង២នាក់ ឆ្លៀតនាំគ្នាក្នុងគោលបំណង់ជិះម៉ូតូ ឌុបគ្នាទៅបង់ថ្លៃទឹក តែមិនបានដល់ដូចបំណងផង ទើបតែជិះចាកចេញពីសាលារៀនក៏ជួបហេតុការណ៍នេះតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច ត្រូវបានយុវជនរងគ្រោះ ជិះយកទៅជួសជុលដោយខ្លួនឯង ក្រោយពីជិះទៅបុករថភ្លើង ហើយរត់ភ្លើងក៏បន្តដំដើរទៅបាត់ ៕

image4 (1) image1 (1) image5 image2 (1)

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print