ហ្សាកាតា៖ ក្នុងឱកាសដែល លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចំនួន៥រូប ចូលរួមអង្គសន្និបាតថ្នាក់អន្តរជាតិលើកទី១៦ របស់អង្គការពិភពម៉ាឡេពិភពឥស្លាម (DMDI) ស្តីពីពិភពម៉ាឡេពិភពឥស្លាមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចដែលប្រារព្ធ ធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ឆ្លៀតក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ ក៏បាននាំយកថវិកា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ចំនួន៥២៥០ដុល្លារ ទៅចែកជូននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឥណ្ឌូណេស៊ីចំនួន ៣៥នាក់ ។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ លោក អូស្មាន ហាស្សាន់ ក៏បានជួបសំណេះសំណាល និងរៀប ចំពិសាអាហារសាមគ្គីជាមួយសិស្ស-និស្សិតកម្ពុជា ចំនួន៣៥នាក់ ដែលកំពុងបន្តការសិក្សា នៅប្រទេសឥណ្ឌូណេស៊ី ដោយបានថ្លែងរំលឹកនូវការ រីកចម្រើនរបស់កម្ពុជា ចេញពីសង្គមរាស្ត្រនិយម មករបបផ្តាច់កា រប៉ុល ពត រហូតមកដល់សម័យជឿនលឿន នៃសម្តេចតេជោនាពេលនេះ។ ក្នុងពិធីនេះ លោកអូស្មាន ហាស្សាន់ ក៏បានពាំនាំយកនូវថវិកា របស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥២៥០ ដុល្លារអាម៉េរិក ជូនដល់ក្មួយៗជានិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនៅប្រទេស ឥណ្ឌូណេស៊ី ចំនួន៣៥នាក់ ដែលមកពីសាកលវិទ្យាល័យ ៧ផ្សេងៗគ្នា ។
តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ថា៖ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេកិត្ដិព្រឹទ្ធបណ្ឌិត លោកតែងតែនឹរលឹក និងចែករំលែកដល់កូន ចៅក្មួយៗ ដែលជា សិស្សិ និស្សិត កំពុងសិក្សានៅក្រៅប្រទេស តែងតែជួបការលំបាក់ ដូច្នេះ ការផ្ដល់ថវិកាទាំងនេះ គឺដើម្បីផ្ដល់ការលើកទឹកចិត្ដបន្ដការសិក្សា និងចែរំលែកនូវការលំបាក់ខ្លះៗ ដល់ក្មួយៗ បានមួយគ្រា មិនតែប៉ុណ្ណោះដើម្បីឲ្យនិស្សិត ទាំងនេះមានធនធាន គ្រប់គ្រាន់ ក្រេបយកចំណេះវិជ្ជាលើមុខជំនាញរបស់ខ្លួន ដើម្បីបញ្ចប់ វិលមកមាតុប្រទេសវិញ បន្ដការដឹកនាំប្រទេសកម្ពុជាឲ្យមានការីកចម្រើនទៅថ្ងៃទៅអនាគត ។
លោកអូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើឲ្យសិស្សនិស្សិតទាំងនេះត្រូវបន្ដខិតខំប្រឹងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជំនាញពិតប្រាកដ ដើម្បីវិលមកបម្រើការងារជូនជាតិមាតុភូមិ ខណៈដែលកម្ពុជាពុងត្រូវការអ្នកចេះដឹង និងមានសមត្ថិភាពគ្រប់ៗគ្នាជាយុវជនជំនាន់ ក្រោយរួមកម្លាំសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិឲ្យមានការីកចម្រើនទៅថ្ងៃអនាគត ៕
ដោយ៖ សំរិត