ឆក់កាបូបពីស្រ្តីវ័យចំណាស់ម្នាក់ជិះម៉ូតូកង់បីត្រូវអ្នករត់កង់បីកៀរដួលម៉ូតូសមត្ថកិច្ចចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានជិះម៉ូតូកញ្ជាស់មួយគ្រឿង មកធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីវ័យចំណាស់ម្នាក់មិនបានសម្រេច ខណៈកំពុងជិះម៉ូតូកង់បីត្រូវអ្នករត់កង់បីកៀរដួលម៉ូតូ ហេីយប្រជាពលរដ្ឋនាំគ្នាដេញចាប់បានម្នាក់វាយឡេីងទ្រាមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

IMG_1920

ករណីឆក់កាបូបខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខមជ្ឈមណ្ឌលម៉ង់ឌីយ៉ា តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាច ទីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ចំណែកឯបក្ខម្នាក់ទៀតដែលរត់គេចខ្លួនបាត់ ។

ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកេីតហេតុ គឺស្រ្តីរងគ្រោះបានជិះម៉ូតូកង់បី តាមបណ្តោយផ្លូវម៉ៅសេទុង លុះជិះមកដល់ចំណុចមុខមជ្ឈមណ្ឌលម៉ង់ឌីយ៉ា ស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូកញ្ជាស់មួយគ្រឿង តាមពីក្រោយមកធ្វេីសកម្មភាពឆក់កាបូបស្រី្តរងគ្រោះតែមិនបានសម្រេច ដោយសារតែអ្នកបេីកម៉ូតូកង់កៀរ បណ្តាលឲ្យដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋដែលធ្វេីដំណើរតាមផ្លូវនាំគ្នាដេញចាប់បានហេីយវាយម្នាក់មួយដៃមួយជេីងឡេីងទ្រាមខ្លួន សំណាងល្អសមត្ថកិច្ចមូលដ្ឋានដែលកំពុងល្បាតនៅក្បែរនោះជួយអន្តរាគមន៍ឃាត់ទាន់ពេលវេលាផងដែរ ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

IMG_1918 IMG_1921 IMG_1919

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print