ក្មេង​ទំនើង​ញៀន​ថ្នាំ​១៨​នាក់​បើក​ម៉ូតូ​បង្ក​ការ​អុកឡុក​នៅ​យប់​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ ក្មេង​ទំនើង​ញៀន​ថ្នាំ​ចំនួន​១៨​នាក់​ជិះ​ម៉ូតូ​៨​គ្រឿង​បើក​អុកឡុក​បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​យប់​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​អ៊ុំ​ទូក​នៅ​ខេត្តបាត់ដំបង​ ត្រូវ​បាន​កម្លាំង​ នគរបាល​បង្ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

IMG_6662

កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​១៨​នាក់​និង​ម៉ូតូ​ ៨​គ្រឿង​ធ្វើ​ឡើង​កាលពី​យប់​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នា​២០១៥​ ខណៈ​ដែល​ក្មេង​ទំនើង​ទាំងនោះ​ជិះ​ម៉ូតូ​បង្ហោះ​និង​ជ្រែ​ម៉ូតូ​លេង​ ពេញ​ថ្នល់​និង​ ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លាន់ឮ​សម្លេង​ខ្លាំងៗ​បង្ក​ឱ្យ​ប៉ះពាល់​និង​រំខាន់​ដល់​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ទូក​ដែល​ពោ​ពេញ​ទៅ​ដោយ​មនុស្ស​យ៉ាង​កកកុញ​នោះ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ក្មេង​ទំនើង​១៨​នាក់​ខាងលើ​នៅ​ពេល​ កម្លាំង​នគរបាល​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​ដោយ​រក​ឃើញ​ថា​ក្មេង​ទាំង​នើ​ង​១៨​នាក់​នោះ​មាន​ផ្ទុក​សា​ធាតុ​ថ្នាំ​ញៀន​ ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់ ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បានឱ្យ​ដឹង​ទៀត​ថា​ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ របស់​លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ កម្លាំង​នគរបាល​បាន​អនុវត្ត​ការងារ​តាម​ តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​បុណ្យ​អ៊ុំ​ទូក​នៅ​ខេត្តបាត់ដំបង​ឱ្យ​ទទួល​បាន​សន្តិសុខ​សុវត្ថិភាព​មួយ​រយ​ភាគរយ​។​

​លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ថ្ងៃ​ទី​២​ និង​ជា​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​អ៊ុំ​ទូក​ នៅ​ខេត្តបាត់ដំបង​ កម្លាំង​នគរបាល​ជាង​៤០០​នាក់​សហការ​និង​កម្លាំង​អាវុធហត្ថ​ខេត្ត​ បន្ត​ រិ​ត​បណ្តឹង​សន្តិសុខ​សណ្តាប់​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​បរិយាកាស​ល្អ​ដើម្បី​ឱ្យ​ដំណើរកា​នៃរ​ពិធីបុណ្យ​អ៊ុំ​ទូក​នៅ​ខេត្ត​បាត់បង​ទទួល​បាន​ជោគជ័យ​ ៕​

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print