វិភាគអន្តរជាតិ៖ បម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិនៅតែជាប្រធានបទក្តៅដដែលនៅក្នុងឆ្នាំ២០១៨

ចែករំលែក៖

វិវាទរវាងមនុស្ស នឹងមនុស្ស អាចស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិបញ្ចៀស សង្គ្រាមកើតឡើងបានគ្រប់ពេលវេលា ។ ប៉ុន្តែ វិវាទជាមួយធម្មជាតិគឺមិនមាន ដំណោះស្រាយចរចាការទូតបានឡើយ គឺមនុស្សត្រូវតែរងគ្រោះជានិច្ច។ មនុស្សដែលជាអ្នកបំផ្លាញធម្មជាតិធ្វើឲ្យ អាកាស ធាតុប្រែប្រួលខុសប្រក្រតី។

នៅក្នុងឆ្នាំ២០១៨ អាចនឹងមានគ្រោះធម្មជាតិសម្លាប់មនុស្សច្រើនជាងឆ្នាំ ២០១៧ ទៅទៀត ដោយគ្រាន់តែនៅប៉ុន្មានថ្ងៃចុងឆ្នាំ២០១៧ ដែលជារដូវរងា មិនដែលមាន ព្យុះ ក៏មានព្យុះបក់បោក ទៅលើប្រទេស ហ្វុីលីពីន នៅថ្ងៃបុណ្យគ្រឹស្តស្មាស់ បណ្តាលឲ្យស្លាប់និងបាត់ខ្លួនរហូតដល់ទៅ៣៣៥នាក់។

គួរបញ្ជាក់ថា ប្រទេសហ្វុីលីពីន គឺជា ប្រទេសដែលប្រឈម មុខទៅនឹងព្យុះទីហ្វុងធម្មតាជាមធ្យម២០លើកជារៀងរាល់ឆ្នាំ ដោយព្យុះTembin គឺជាព្យុះទី២០និង ធំបំផុត ប្រចាំឆ្នាំ២០១៧នេះ។

ខាងក្រោមនេះជាគ្រោះមហន្តរាយធម្មជាតិសម្លាប់មនុស្សច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០១៧កន្លងមក៖

១- ព្យុះ Hurrcane Maria ក្នុងសាធា រណរដ្ឋដូមីនិកៈ


ប្រជាជនជាច្រើននៅក្នុងទីក្រុង Aren oso នៃសាធារណដូមីនិក បានជួបប្រទះ នឹងគ្រោះទឹកជំនន់ដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីការវាយប្រហាររបស់ ព្យុះ Hurrcane Maria ដែលជាព្យុះមួយដ៏មានឥទ្ធិ ពលនៅមហាសមុទ្រតំបន់អាត្លង់ទិក។ ព្យុះនេះ បានផ្ដាច់យកអាយុជីវិតមនុស្ស​១៤នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសក្នុងតំបន់ការ៉ាបៀនមួយនេះយ៉ាងដំណំ។

២-គ្រោះរញ្ជួយដីនៅម៉ិចសីុកូៈ


គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិចទ័រ បាន វាយប្រហារលើប្រទេសមិុចស៊ីកូ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ បានផ្ដាច់យក អាយុជីវិតមនុស្សច្រើនជាង ៣៦៩នាក់ ហើយ រាប់ពាន់នាក់រងរបួស និងបាត់បង់ ទីជម្រក។

៣-គ្រោះរញ្ជួយដីនៅអុីរ៉ង់ៈ


មនុស្សយ៉ាងហោចណាស់ ៦២០នាក់​បានស្លាប់ និង៧,៨១៧នាក់ បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ វាយប្រហារលើតំបន់ព្រំដែនរវាងអុីរ៉ង់ នឹងអុីរ៉ាក់ កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧។

៤-ទឹកជំនន់នៅបង់ក្លាដែស ឥណ្ឌា និងនេប៉ាល់ៈ


គ្រោះទឹកជំនន់ក្នុងរដូវមូសុង ដែល បានវាយប្រហារលើប្រទេស បង់ក្លាដែស ឥណ្ឌា និងនេប៉ាល់ កាលពីខែកញ្ញា ឆ្នាំ២០១៧ បានសម្លាប់មនុស្សច្រើនជាង១,៤០០នាក់ និងជាង៤០លាននាក់ រងផលប៉ះពាល់។

៥-គ្រោះរអិលបាក់ដីនៅកូឡុំប៊ីៈ


គ្រោះរអិលបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីដើមខែមេសា ឆ្នាំ២០១៧ បានសម្លាប់មនុស្សជាង ២០០នាក់ នៅ ក្នុងទីក្រុង Mocoa ប្រទេសកូឡុំប៊ី។

៦-ព្យុះ Hurrica Irma នៅសហរដ្ឋ អាមេរិក និងតំបន់ការ៉ាបៀនៈ


ព្យុះ Hurrica Irma ដែលបានបក់បោកសង្រ្គុបលើរដ្ឋផ្លរីដា និងតំបន់ការ៉ាបៀន កាលពីថ្ងៃទី២០ ខែកញ្ញា បានបណ្ដាល ឱ្យមនុស្ស៦៤នាក់ស្លាប់ និងបង្កជាការ ខូចខាត យ៉ាងធ្ងន់ធ្ងរផងដែរ។

៧-ទឹកជំនន់និងគ្រោះរអិលបាក់ដី នៅប្រទេសសៀរ៉ា ឡេអូន


គ្រោះទឹកជំនន់ក្នុងទីក្រុង Freetown នៃប្រទេសសៀរ៉ា ឡេអូន បានផ្ដាច់ជីវិត មនុស្ស៣១២នាក់ កាលពីថ្ងៃទី១៤ ខែ កក្កដាឆ្នាំ២០១៧ រីឯមនុស្សច្រើនជាង ២,០០០នាក់ បាត់បង់ទីជម្រក។

៨-ព្យុះ Hurricane Harvey នៅសហរដ្ឋ អាមេរិកៈ


ព្យុះ Hurricane Harvey គឺជាព្យុះដ៏ អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រអស់​រយៈពេលជាង៥០ឆ្នាំមកនេះ ដែលបាន វាយប្រហារលើរដ្ឋតិចសាស់ សម្លាប់ មនុស្ស៨២នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។

៩-ព្យុះទីហ្វុង Tembin នៅហ្វុីលីពីនៈ


ព្យុះទីហ្វុង Tembin បានវាយប្រហារយ៉ាងដំណំទៅលើប្រទេសហ្វុីលីពីន និង បានផ្តាច់ជីវិតមនុស្សជាង ២៣០នាក់ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧។

១០-ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកៈ

...


ភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីខែ តុលា ឆ្នាំ២០១៧ បានសម្លាប់ មនុស្សច្រើនជាង៤០នាក់ ហើយវាបាន ក្លាយជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៃរដ្ឋស្ថិតនៅឆ្នេរភាគ ខាងលិចរបស់សហរដ្ឋ​ អាមេរិកមួយនេះ៕ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print