លោក​ អូ​ស្មាន​ ហា​ស្សាន់​ នាំ​យក​ថវិកា​ សម្ដេច​ហ៊ុន​ សែន​៥២៥០​ដុល្លារ​ ចែក​ជូន​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​៣៥​នាក់

ចែករំលែក៖

​ហ្សា​កា​តា​៖​ ក្នុង​ឱកាស​ដែល​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចំនួន​៥​រូប​ ចូលរួម​អង្គសន្និបាត​ថ្នាក់​អន្តរជាតិ​លើក​ទី​១៦​ របស់​អង្គការ​ពិភព​ម៉ា​ឡេ​ពិភព​ឥ​ស្លា​ម​ (DMDI)​ ស្តី​ពី​ពិភព​ម៉ា​ឡេ​ពិភព​ឥ​ស្លា​ម​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​ប្រារព្ធ​ ធ្វើ​នៅ​ទីក្រុង​ហ្សា​កា​តា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​នាំ​យក​ថវិកា​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​ ចំនួន​៥២៥០​ដុល្លារ​ ទៅ​ចែក​ជូន​និស្សិត​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​ ៣៥​នាក់​ ។​

a2

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ជួប​សំណេះសំណាល​ និង​រៀប​ ចំ​ពិសា​អាហារ​សាមគ្គី​ជាមួយ​សិស្ស​-​និស្សិត​កម្ពុជា​ ចំនួន​៣៥​នាក់​ ដែល​កំពុង​បន្ត​ការ​សិក្សា​ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ដោយ​បាន​ថ្លែង​រំលឹក​នូវ​ការ​ រីក​ចម្រើន​របស់​កម្ពុជា​ ចេញពី​សង្គមរាស្ត្រនិយម​ មក​របប​ផ្តាច់​កា​ រ​ប៉ុ​ល​ ពត​ រហូត​មក​ដល់​សម័យ​ជឿនលឿន​ នៃ​សម្តេច​តេ​ជោ​នា​ពេល​នេះ​។​ ក្នុង​ពិធី​នេះ​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ពាំនាំ​យក​នូវ​ថវិកា​ របស់​សម្ដេច​តេ​ជោ​ និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចំនួន​៥២៥០​ ដុល្លារ​អាម៉េរិក​ ជូន​ដល់​ក្មួយៗ​ជា​និស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​នៅ​ប្រទេស​ ឥណ្ឌូ​ណេ​ស៊ី​ ចំនួន​៣៥​នាក់​ ដែល​មក​ពី​សាកលវិទ្យាល័យ​ ៧​ផ្សេងៗ​គ្នា​ ។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ អូ​ស្មាន​ ហា​ស្សាន់​ថា​៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ និង​ស​ម្ដេ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ លោក​តែងតែ​នឹ​រលឹក​ និង​ចែករំលែក​ដល់​កូន​ ចៅ​ក្មួយៗ​ ដែល​ជា​ សិ​ស្សិ​ និស្សិត​ កំពុង​សិក្សា​នៅ​ក្រៅប្រទេស​ តែងតែ​ជួប​ការ​លំបាក់​ ដូច្នេះ​ ការ​ផ្ដល់​ថវិកា​ទាំងនេះ​ គឺ​ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ដ​បន្ដ​ការ​សិក្សា​ និង​ចែ​រំលែក​នូវ​ការ​លំបាក់​ខ្លះៗ​ ដល់​ក្មួយៗ​ បាន​មួយ​គ្រា​ មិនតែប៉ុណ្ណោះ​ដើម្បី​ឲ្យ​និស្សិត​ ទាំងនេះ​មាន​ធនធាន​ គ្រប់គ្រាន់​ ក្រេប​យកចំណេះ​វិជ្ជា​លើ​មុខ​ជំនាញ​របស់​ខ្លួន​ ដើម្បី​បញ្ចប់​ វិល​មក​មាតុប្រទេស​វិញ​ បន្ដ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​មានកា​រីក​ចម្រើន​ទៅ​ថ្ងៃ​ទៅ​អនាគត​ ។​

​លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​សិស្ស​និស្សិត​ទាំងនេះ​ត្រូវ​បន្ដ​ខិតខំ​ប្រឹង​រៀនសូត្រ​ ក្រេប​យកចំណេះ​វិជ្ជា​ និង​ជំនាញ​ពិតប្រាកដ​ ដើម្បី​វិល​មក​បម្រើ​ការងារ​ជូន​ជាតិ​មាតុភូមិ​ ខណៈ​ដែល​កម្ពុជា​ពុង​ត្រូវការ​អ្នកចេះ​ដឹង​ និង​មាន​សម​ត្ថិ​ភាព​គ្រប់ៗ​គ្នា​ជា​យុវជន​ជំនាន់​ ក្រោយ​រួម​ក​ម្លាំ​សាមគ្គី​គ្នា​ ដើម្បី​អភិវឌ្ឍន៍​ ប្រទេស​ជាតិ​ឲ្យ​មានកា​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត​ ៕​

a1a4a3

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print