តុលាការកោះហៅ ,ស្ត្រីឆបោក អៀត សារឹម មកសាកសួរបណ្តឹងពលរដ្ឋជាង៣០នាក់ ពាក់ព័ន្ធការឆបោកប្រាក់ធានាទៅធ្វើពលករនៅប្រទេសជប៉ុន

ចែករំលែក៖

ខេត្តកណ្ដាល​​ ៖ នៅព្រឹកថ្ងៃទី៤ ខែមករា  ឆ្នាំ២០១៨ លោកស្រី  ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចេញដីការកោះហៅស្ត្រីឆបោកឈ្មោះ អៀត សារឹម អោយមន្ត្រីពន្ធនាគារខេត្តកណ្តាល បញ្ជូនស្ត្រីឆបោករូបនោះ  មកតុលាការដើម្បីសាកសួរ បណ្តឹងពលរដ្ឋជាង៣០នាក់ នៅស្រុកកៀនស្វាយ  ពាក់ពន្ធ័ការឆបោកប្រាក់ធានាទៅធ្វើពលករនៅប្រទេសជប៉ុន។

បច្ចុប្បន្នជនជាប់ចោទរូបនោះ កំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី  ស៊ុន យឺត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។

សូមជម្រាបថា:  ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋជាង៣០នាក់ មកពីស្រុកកៀនស្វាយ បានមកដាក់ពាក្យបណ្តឹង ទៅលើស្ត្រី ឆបោក ឈ្មោះ អៀត សារឹម ដែលបានឆបោកប្រាក់ពួកគាត់ ថាធានាទៅធ្វើពលករនៅប្រទេស ជប៉ុន  ចូលសាលាដំបូងខេត្តកណ្តាល ដើម្បីសុំអោយតុលាការមេត្តាជួយដោះស្រាយតាមនីតិវិធីច្បាប់។

ពលរដ្ឋជាច្រើនបានប្រាប់អោយដឹងថា: ពួកគាត់ត្រូវបានស្ត្រីឈ្មោះ អៀត សារឹម បានឆបោកពួកគាត់ ដោយលួងលោមថា បើចង់ទៅធ្វើការនៅប្រទេសជប៉ុនបានប្រាប់ខែច្រើន ចាំខ្ញុំធានាយកទៅ អោយតែប្រគល់ប្រាក់អោយខ្ញុំម្នាក់ ១០០០ដុល្លារ ទៅ២០០០ដុល្លារ បានទៅហើយ។ តែអ្វីដែលពួកគាត់ខំទុកចិត្តនោះគឺបានត្រឹមតែត្រូវស្ត្រីឆបោក អៀត សារឹម យកលុយពីពួកគាត់យកទៅចាយអស់ពោលគឺលុយក៍អស់ មនុស្សក៍អតបានទៅ។

ពលរដ្ឋបានប្រាប់បន្ថែមទៀតថា: ពួកគាត់មកដាក់ពាក្យបណ្តឹងគឺសូមអោយ តុលាការមេត្តាជួយដោះស្រាយតាមនីតិវិធីច្បាប់។ ដែលបច្ចប្បន្នស្ត្រី ឆបោក ឈ្មោះ អៀត សារឹម កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តកណ្តាល។

សូមរំលឹកថា:  កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​តុលា​ នេះ​ ក្រោយ​គេច​ខ្លួន​ជាង​២ខែ​ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ស្ត្រី​ឆបោក​ អៀត​ សារឹម​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ដង្កោ​ ចាប់​ខ្លួន​នៅ​ចំណុច​ក្នុង​បុរី​លឹម​ ឈាង​ហាក់​ ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ដើម្បី​បន្ត​នីតិវិធី​ ។

លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៧​ បាន​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ជនជាប់ចោទ​ អៀត​ សារឹម​ ដើម្បី​យក​មក​អនុវត្ត​ទោស​ចំនួន​មួយ​ឆ្នាំ​ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ ។

លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ កាលពី​ទី១៨ ខែសីហា ឆ្នាំ​២០១៧​ប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារ១ឆ្នាំ សងសំណង ចំនួន ៦ពាន់ដុល្លារអាមេរិក សងសំណងជំងឺចិត្តចំនួន៤ពាន់ដុល្លារ និង ចេញដីកាបង្គាប់​ឱ្យ​ចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមច្បាប់ ។

លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ ចោទមានលក្ខណៈធ្ងន់ធ្ងរ កលល្បិចជាច្រើន ក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជនជាប់ចោទ  ក្នុងការប្រកាសសាលក្រមនេះ កំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

ចន្លោះពេលនេះ លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹង សង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងអាច ចាប់ខ្លួនស្ត្រីឈ្មោះ អៀត សារឹម យកមកផ្តន្ទាទោសបាន ព្រោះពេលសវនាការជនជាប់ចោទបានបង្ហាញវត្តមាន តែពេលប្រកាសសាលក្រមបានគេចវេះមិនចូលខ្លួន ដោយមានចេតនាពិតប្រាកដ ក្នុងការគេចវេះពីការ ទទួលខុសត្រូវ ។

គួររំលឹកថា កាលពីពេលកន្លងទៅ ដើមបណ្ដឹង ប្រតិកម្មខ្លាំងៗ ចំពោះការសម្រេចរបស់សភាស៊ើបសួរ សាលា ឧទ្ធរណ៍ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទឹកប្រាក់មួយម៉ឺន ដុល្លារអាមេរិក ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ  ។

ដើមបណ្ដឹង សង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។

លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹងអះអាងថា លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ សភាស៊ើប សួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សម្រេចដោះលែងស្ត្រីឈ្មោះ អៀត សារឹម ឲ្យនៅក្រៅ ឃុំបណ្តោះអាសន្ន ។ ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺ ផ្ទុយពីការសម្រេចរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលពុំដោះលែងស្ត្រីឈ្មោះ អៀត សារឹម ។

មុនការសម្រេចដោះលែងនេះ គឺ កើតមានភាពមិនប្រក្រតីមួយចំនួន ដែលដើមបណ្ដឹងសង្ស័យថា អាច​បង្កប់អំពើពុករលួយ ។

លោកស្រី សោភ័ណ្ឌ បន្តថា មេធាវីការពារស្ត្រីឈ្មោះ អៀត សារឹម ធ្លាប់និយាយថា នឹងជួយសម្រួល​ឲ្យមានការ​ដោះស្រាយសំណង ។ ប៉ុន្ដែពេលនេះ បានត្រឹមតែជាការសន្យាខ្យល់ ពោលគឺ មនុស្សត្រូវបានដោះលែង រីឯសំណងមួយរៀលក៏ពុំបានទទួល ។

មិនតែប៉ុណ្ណោះ សូម្បីតែពេលសវនាការ និង ការសម្រេចដោះលែងនេះ គឺ ដើមបណ្ដឹនេះបាន​មន្ត្រីសាលាដំបូងខេត្តកណ្ដាល វិញទេ ដែលមានការភ្ញាក់ផ្អើលពេលឃើញ​ដីកាដោះលែង​មនុស្សចំថ្ងៃទី១០ ខែឧសភា ត្រូវថ្ងៃបុណ្យវិសាខ បូជា ទើបមន្ត្រីតុលាការខេត្តកណ្ដាល ពុំទទួលយកដីកាស​ម្រេចរបស់​សភា​ស៊ើបសួរសាលាឧទ្ធរណ៍ ហើយជំនួយការរបស់លោកស្រីមេធាវី ត្រឡប់ទៅវិញ ។

ឆ្លើយតបការលើកឡើងនេះ លោកស្រីមេធាវី ធ្លាប់អះអាងថា លោកស្រីធ្វើតែតាមនីតិវិធីប៉ុណ្ណោះ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print