ខេត្តព្រះសីហនុ៖ ទើបនឹងស្ងប់ស្ងាត់បញ្ចេញភាពសិចស៊ីមួយខ្យល់ ស្រាប់តែពេលនេះតារាចម្រៀងស្រីល្បីខាងសម្ញែងដើមទ្រូង កញ្ញា រតនៈ ពិសី បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗជាថ្មីក្រោយពីតារាស្រីរូបនេះបញ្ចេញឈុតហែលទឹកបែបសិចស៊ីក្នុងអាងហែលទឹកនៅខេត្តព្រះសីហនុ។
ជាញឹកញាប់ រតនៈ ពិសី ក៏ធ្លាប់ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនឹងឈុតសម្លៀកបំពាក់សិចស៊ីមួយចំនួនដែលទទួលបានទទួលបានទាំងការសរសើរ និងរិះគន់ ។ ទោះបីជាកន្លងមកនាងធ្លាប់បង្ហាញពីក្តីព្រួយបារម្ភថា នឹងការព្រមានរបស់មន្ត្រីក្រសួងពាក់ព័ន្ធក្តី ក៏ពេលនេះនាងនៅតែបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ ធ្វើឲ្យប្រុសៗមើលមិនដាក់ភ្នែក។ ឈុតហែលទឹកនេះគឺជារូបថតគ្រាដែលនាងចេញទៅដំណើរកម្សាន្តលើកទឹកដីនៃខេត្តព្រះសីហនុកាលពីម្សិលមិញ ដោយនាងសសេរបញ្ជាក់លើបណ្តាញទំនាក់ទំនសង្គមហ្វេសប៊ុករបស់នាងថា “ខ្មៅអីខ្មៅសិនទៅ ថ្ងៃនេះអូនសុំមួយថ្ងៃហើយ”។ ក្រោពីការពិព័រនានាងបានបញ្ចេញរូបថតក្នុងឈុតហែលទឹក៣សន្លឹកដែលធ្វើឲ្យគេតាមមើលហើយមើលទៀតជាមួយនឹងពាក្យសសើរជាច្រើន។ ទោះលេចពាក្យសរសើរជាច្រើនគេក៏ឃើញមានការរិះគន់ខ្លះអំពីរូបថតទាំងនេះដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សិល្បករដទៃ។ មានការលើកឡើងថា គេមិនឲ្យនាងស្លៀកពាក់ប្រពៃណីទៅងូតទឹកនោះដែរប៉ុន្តែសំខាន់នោះគួរតែកុំបង្ហោះរូបថតសម្ញែងគេឯងដែលនាំឲ្យមានការរិះគន់ ហើយគេចាត់ទុកថាជាចេតនាផ្ទាល់របស់នាង៕
ដោយ វឌ្ឍនា