សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធអគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដែលមានទីតាំងស្ថិតនៅក្នុង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។អគារព្យាបាលជំងឺថ្មីនេះគឺជាអគារទំនើបល្អដែលបានសាងសង់លើផ្ទៃ ដីទំហំ ៥៥០ម៉ែត្រការ៉េ កម្ពស់៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានក្តីសប្បាយរីករាយជាខ្លាំងចំពោះការបើកសម្ភោធអាគារ សុខាភិបាលថ្មីមួយទៀតនេះ ដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ។ មន្ទីពេទ្យនេះគឺ ជាមន្ទីពេទ្យដ៏វ័យចំណាសមួយក្នុងទីក្រុងភ្នំពេញដែលជាមន្ទីពេទ្យមិត្តភាព កម្ពុជា-សូវៀត ក្នុងសម័យសង្គ្រមរាស្ត្រនិយម របស់សម្តេចនរោត្តមសីហនុ។ ក្រៅពីមន្ទីពេទ្យនេះ សមិទ្ធផលរបស់សហភាពសូវៀតនៅមានផ្សេងៗទៀតដូចជាសាលាតិចណូជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាក្រោយឆ្នាំ១៩៧៩ នៅសល់គ្រូពេទ្យតិចតួចណាស់ សម្រាប់បំរើសេវាសុខាភិបាលដែលធ្វើអោយយើងមានការលំបាកក្នុងការស្វែងរកគ្រូពេទ្យដើម្បីព្យាបាលជំងឺ។ ក្រោយពីប្រទេសជាតិមានសន្តិភាព និងរីកចម្រើន ចំនួនគ្រូពេទ្យក៏បានកើនឡើងច្រើនដើម្បីបំពេញសេចក្តីត្រូវកាផ្នែកសុខាភិបាល។

បច្ចុប្បន្នកម្ពុជាបានពង្រាយគ្រូពេទ្យនៅតាមបណ្តាលខេត្តជាច្រើនផងដែរក្នុងការបំរើសេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋ គឺនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនានាតាមបណ្តាលខេត្ត។

សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៧កន្លងផុតទៅគឺជាឆ្នាំដែលកម្ពុជាបានដាក់ចេញនូវ គោនយោបាយ គាំពារសង្គមក្នុងការយកចិត្តទុក្ខដាក់ និងថែទាំសុខភាពដល់ប្រជាពលរដ្ឋ និងស្ត្រីមានផ្ទៃពោះជាដើមតាមរយៈមូលនិធិសមធម៌ដើម្បីធ្វើយ៉ាងណាអោយជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណគុណដល់ក្រសួងសុខភិបាល និងមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ចាប់តាំងពីកម្ពុជាមានតំបន់ត្រួតត្រាពីរពោលគឺពេលកម្ពុជាមានខ្មែរក្រហមសេសសល់តាមតំបន់ព្រំដែន ដូចជាតំបន់ឪរ៉ាល់ ម៉ាឡៃ តាកែនកោះស្លា ប៉ៃលិន និងអន្លង់វែងជាដើម ហើយយុទ្ធនាការលុបំបាត់ជំងឺគ្រុនចាញ់នេះត្រូវបានលប់បំបាត់នៅឆ្នាំ២០០០។ទាក់ទងទៅនឹងបញ្ហាសុខភាពនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សំគាល់ឃើញថាក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ អត្រាអ្នកជក់បារីបានថយចុះយ៉ាងច្រើន ជាពិសេសតាមស្ថាប័ននានា គឺបានកាត់បន្ថយច្រើន ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ និងដោយមានការផ្សព្វផ្សាយបានទូលំទូលាយ។

មុននឹងបញ្ចប់ពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់មន្ត្រីសុខាភិបាលមានស្នាដៃ ហើយបន្ទាប់មកមក សម្តេចតេជោ បានអញ្ជើញកាត់ខ្សែបូរសម្ភោធអគារសុខាភិបាលដាក់អោយប្រើប្របាស់ជាផ្លូវការចាប់ពីពេលនេះតទៅ ក្នុងបរិយាកាសរីករាយក្រៃលែង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print