ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាធ្វើការឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យរកឃើញមានក្រាមថ្លាសចំនួន៤កញ្ចប់តូចនៅជាប់ខ្លួនពួកគេ។ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ៣រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង១និង៣០នាទី តាមបណ្តោយផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ លឹម ធារ៉ា អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ ឈ្មោះកែវ វេហា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវបេតុងភូមិចុងថ្នលមខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ទី៣ឈ្មោះ ម៉ៅ ណូរិន អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិប៉ប្រកខាងជើងសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឱ្យដឹងថាមុនឃាត់ខ្លួនក្រុមខាងលើកម្លាំងនគរប៉ុស្តិ៍ទឹកថ្លាកំពង់ធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗហើយក៍
ឃើញក្រុមសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿម៉ាកSUZUKInexពណ៌សពាក់ស្លាកលេខពោធិសាតម1A-4891ជិះឌុបគ្នាគួឲ្យសង្ស័យក៍ឃាត់ត្រូតពិនិត្យស្រាប់តែឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៤កញ្ចប់នៅជាប់ខ្លួនឈ្មោះម៉ៅ ណូរិន ក៍ឃាត់ខ្លួនពួកគេមកកាត់អធិការនគរបាលខណ្ឌសែនសុខដើម្បីសាកសួរ(មានសារធាតុញៀនទាំង៣នាក់)។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីបន្ត៕ដោយ៖ តុង សីហា