សំណុំរឿងបង្ក្រាបសង្វៀនមាន់ជល់នៅអរិយក្សត្រ ចៅក្រមស៊ើបសួរ​បិទការស៊ើបសួរបញ្ជូនទៅចៅក្រមជំនុំជម្រះ

ចែករំលែក៖

ខេត្តកណ្តាល ៖ មន្ត្រីតុលាការបានបង្ហើបអោយដឹងថានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ សំណុំរឿងមាន់ជល់នៅស្រុកល្វាឯម ដែលសមត្ថកិច្ចខេត្តកណ្តាលបង្ក្រាប មកកដល់ពេលនេះ ចៅក្រមស៑ើបសួរ និងជាប្រធានតុលាការខេត្តកណ្តាល បានបិទការស៊ើបសួរហើយ បញ្ជូនទៅអោយលោក សាយ សម្ផស្សសេរី​ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល​ ,តែអតទាន់កំណត់ថ្ងៃ បើកសវនាការនៅឡើយទេ។

ជនត្រូវចោទ​ ត្រូវបានលោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនក្នុងពន្ធនាគារ​ កាលពីថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៧​ ក្រោមការចោទប្រកាន់ពីបទ”ភ្នាក់ងារល្បែង ស៊ីសងខុសច្បាប់ “តាម មាត្រា ៥ច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសង “។

បទល្មើសនេះ​ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិនិយជាប្រាក់ពី៥លានរៀលទៅ២០លាន​រៀល​ ។

សូមជម្រាបថា  ម្ចាស់សង្វៀនជល់មាន់នៅអរិយក្សត្រ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានចូលខ្លួ នប្រគល់ឱ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

ចំណាត់ការដ៏ក្តៅរបស់សមត្ថកិច្ចនេះ បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជា ឱ្យ ម្ចាស់ សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ឱ្យ ប្រគល់ខ្លួន ឱ្យ កម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សម្តេចតេជោផ្តល់បទសម្ភាសន៍ថា “ខ្ញុំបញ្ជាឱ្យ អ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅ អរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួន ឱ្យ សមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឱ្យ សមត្ថកិច្ចតាមចាប់ខ្លួន ឱ្យ ខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ”។

ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print