ម្តាយ សា​រ៉ាយ សក្ខណា​ ថា​មាន​អ្ន​ករៀ​ប​ផែន​កា​របំ​ផ្លាញ​កិ​ត្តិ​យអ្ន​ក​ស្រី និងកូ​ន​

ចែករំលែក៖

ភ្នំពេញ៖ មានការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ស​​ម្រា​ប់​មហា​ជន និងអ្ន​ក​ក្នុ​ងច​ង្កោ​ម​សិល្បៈ​ក្រោយ​ពីលេចចេ​ញ​ព័ត៌​មា​នថា​ ម្ដាយតារា​សម្តែង​សា​រ៉ាយ​ សក្ខ​ណា ត្រូវភា​គី​ម្ចាស់បំ​ណុល​ ​រឹប​អូ​ស​យក​រ​ថ​​​យ​ន្តព្រោះ​គេ​ច​វេស​កា​រស​ង​ប្រាក់​៣​ម៉ឺ​នដុ​ល្លា​រ​អាមេ​រិ​ក​ ។ ជុំវិ​ញប​ញ្ហា​នេះបា​ន​ធ្វើឲ្យ​ម្តា​យកញ្ញា​ ​សារ៉ាយស​ក្ខណា អ្នក​ស្រី​ចា​ប ផាន់​សម្ផ​ស្ស ថ្លែង​ប្រ​តិ​កម្ម​ខ្លាំ​ង​ និ​ង​បដិ​សេ​ធ​ថាមិ​ន​មែនជា​កា​រពិ​ត ហើ​យ​អ្នក​ស្រី​បាន​លើ​កឡើ​ងថា​មា​នអ្ន​កនៅ​ពី​ក្រោយ​រៀ​បចំ​គ​ម្រោ​ងប​ង្ខូ​ចកិ​ត្តិ​យស​អ្ន​ក​ស្រី និង​កូន​។
​អ្នក​ស្រីប​ញ្ជាក់ថា​ រឿងដែ​ល​ចុះផ្សា​យ​ថាអ្ន​កស្រី​ជំពា​ក់​បំណុ​ល​រហូ​ត​ដល់​៣​ម៉ឺន​ដុល្លារ​អា​មេរិ​ក​គឺ​ជារឿ​ង​មិន​ពិ​ត ហើយការ​លើក​ឡើ​ងថា​អ្ន​កស្រី​គេច​វេស​មិន​ស​ងគឺ​កា​ន់តែ​ខុ​សស្រឡះ​។ អ្នកស្រី​ទ​ទួ​ល​ស្គា​ល់ថា ​អ្នក​ស្រី​បា​ន​ខ្ចីប្រា​ក់ពី​គេ​ចំនួ​ន​១​៣០​០០​ដុ​ល្លារ​អាមេ​រិក​មែ​នដោ​យខ្ចីមករកស៊ីប៉ុន្តែកូនស្រីមិនបានដឹងរឿងនេះទេហើយ​មាន​អ្ន​កទ​ទួ​ស​ស្គាល់​និ​ង​ធានា​ពីនា​រីដែលអ្នកស្រីសុំមិនទាន់បញ្ចេញឈ្មោះ ​ដែល​រា​ប់អា​ន​ជិ​ត​ដិត​នឹ​ងគ្នា​។ អ្នក​ស្រី​បន្ត​ថា​​ក្នុង​នោះ​ក៏មា​ន​ចំណែ​ក​៣​០០​០​ដុល្លា​រ​ដែ​លនា​រី​ខាងលើ​នេះខ្ចី​ដែរ។ អ្នកស្រី​បន្ត​ថា ​អ្ន​កស្រី​និង​កូ​នបា​នព្យា​យា​មទា​ក់​ទ​ងច​ចារ​ស​ង​ជាច្រើ​​ន​លើក​ច្រើ​នសា​រ​ទៅកា​ន់​ម្ចា​ស់បំ​ណុល​ចា​ប់​តាំ​ងពី​អំឡុ​ង​ខែសី​ហាម​កម្ល៉េះ​ប៉ុ​ន្តែមិ​នជួ​ប​ព្រោះតែ​រ​ក​ម្ចា​ស់បំ​ណុល​ដើមមិ​នឃើ​ញ​ចេះតែ​មា​នអ្ន​ក​នេះអ្នក​នោះ​មក​ជួ​បដែ​ល​អ្នក​ស្រី​មាន​ទាំ​ងភស្តុតា​ង និង​សា​ក្សីផ​ងដែ​រថា​អ្ន​​កស្រី​ពិត​ជាព្យា​យាម​ជួ​បម្ចា​ស់​បំណុ​លដើ​ម្បី​ដោះស្រា​យ។អ្នកស្រី​ប​ន្ត​ថាមិ​ន​ដែល​បា​នស្គា​ល់និ​ង​ឃើញ​មុ​ខម្ចាស់​បំណុលឈ្មោះ​ ឃុត ស្រីមុំ​ នោះទេគឺខ្ចីតាមរយៈអ្នករាប់អានគ្នាប៉ុណ្ណោះ ហើយអ្នករាប់អានគ្នានេះហើយដែលអ្នកស្រីសង្ស័យថាជាអ្នក​រៀប​គម្រោងការ​បង្ខូច​កិត្តិយស​អ្នកស្រី​និងកូន ។​ អ្ន​កស្រី​លើក​ឡើង​ដែ​រថា​ អ្ន​កស្រីមា​ន​លទ្ធ​ភាព​គ្រប់​គ្រាន់ក្នុ​ង​ការ​ដោះស្រា​យបំ​ណុល និង​មិន​មាន​ហេតុ​ផល​ដែលត្រូ​វគេច​វេស​ទៅណា​នោះដែ​រ​ព្រោះអ្ន​កស្រី​មិ​ន​បាន​​ផ្លា​ស់​ប្តូ​រ​​ទីលំ​នៅ កូន​ស្រីក៏​គេស្គា​ល់​ច្រើ​​​ន ហើយបើ​មិ​ន​មាន​​ល​ទ្ធភា​​ពសងក៏​កូ​ន​​អ្នក​ស្រី​មិន​ពង្រី​ក​ហាង​កែស​ម្ផ​ស្សកា​ន់តែ​ធំ​ជា​ង​​មុន​ដែរ។ អ្នកស្រី​បញ្ជា​ក់​ថា អ្វី​ដែល​មិ​នគួរ​ឲ្យ​ជឿ ​គឺនៅ​រសៀ​ល ថ្ងៃទី០​៣ ខែម​ករា​ ឆ្នាំ​២០១៨ នេះ អ្ន​កស្រី​ ​ បាន​​ធ្វើ​ដំ​ណើរ​ទៅកាន់​សាលា​ដំបូ​ងរាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ជួ​បជាមួ​យម្ចា​ស់​បំណុ​ល​តាម​​​ការ​ណា​ត់ដើ​ម្បី​ដោះស្រា​យ​ប៉ុន្តែ​បែជា​ជួ​បរឿ​ងដែ​លហា​ក់​ដូច​ជា​ការ​រៀប​គ​ម្រោង​ទុ​ក​រ​ប​ស់ភា​គីម្ខា​ង។​
​អ្នក​ស្រីស​ង្ស័យ​ដែរ​ថា​មា​នអ្ន​ករៀ​បគ​ម្រោង​បង្ខូ​ចកិ​ត្តិយសអ្ន​ក​ស្រីនិ​ង​កូន ព្រោះតែ​រឿង​អាក់​អ​ន់ចិ​ត្ត​ និ​ងច្រណែន​លើកា​ររ​ក​ស៊ី ​មាន​សេច​ក្តីសុ​ខ​រ​បស់​កូ​នអ្ន​ក​ស្រីច្រើ​ន​។ ទន្ទឹ​មនឹ​ង​ការ​ប​ដិ​សេធ​នេះអ្ន​ក​ស្រីបា​ន​បញ្ចេ​ញ​សារ​ព្រ​មា​នចំ​ពោះ​អ្នក​មា​ន​បំណ​ង​មិន​ល្អ​ និងប​ង្ខូចកិ​ត្តិយ​សអ្ន​កស្រី​ និងកូ​នស្រី​ថា សូមឲ្យ​ប​ញ្ចប់​ជា​បន្ទា​ន់មុ​នពេ​ល​អ្នក​ស្រីប​ញ្ចេញ​មុ​ខមា​ត់​ពិតរ​បស់​ជ​ននោះ និងមុ​ន​ពេល​អ្នក​ស្រី​ចាត់​វិធា​នកា​រតា​មផ្លូ​វច្បា​ប់​អ្នក​មួ​យត​ប​តវិញ។ ជាមួយ​គ្នានេះ​អ្ន​កស្រី​ក៏ថ្លែ​ងកា​រសោ​កស្តា​យខ្លាំ​ងចំ​ពោះកា​រជឿ​លង់​លើអ្ន​ក​នៅជិ​តខ្លួ​ន​ថា​ជា​មនុ​ស្សល្អ​​ ​និង​ខិ​តខំ​ជួយ​ ស្រលាញ់​រាប់​អា​នដោ​យ​ចិត្ត​ស្មោះ​តែ​បែជា​មា​ន​គម្រោ​ងរៀប​ចំផែ​នកា​រ​បំផ្លា​ញកិ​ត្តិយស អ្នក​ស្រី​និង​គ្រួ​សារ។ អ្នក​ស្រី​រំពឹ​ងដែ​រថា​ រឿងរ៉ា​វនេះ​​នឹងស្ង​ប់ទៅ​វិញ​ក្រោយ​ការ​បក​ស្រា​យនេះ​៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print