កូនស្រីច្បងរបស់ប្រធានាធិបតីដូណាលត្រាំចង់ក្លាយជាប្រធានាធិបតីស្រីដំបូងរបស់អាមេរិក

ចែករំលែក៖

នៅក្នុងសៀវភៅ​ថ្មី​ មួយក្បាល ដែលបានផ្សព្វផ្សាយ ដោយក្នុងនោះ កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ នាង​ Ivanka Trump ​មានបំណងចង់ក្លាយជា ប្រធានាធិបតីស្រីដំបូងបង្អស់របស់អាមេរិក។

សារព័ត៌មាន New York Post បានផ្សាយថា ខ្លឹមសរនៅក្នុងសៀវភៅ​«ភ្លើងនិងកំហឹង» ដែលមាននៅក្នុងសេតវិមាន នាង Ivanka Trump។ និង ស្វាមី​លោក​ Jared Kushner ​បានយល់ព្រមចូលរួមនៅក្នុងឆាកនយោបាយ​ ក្រោមការដឹកនាំរបស់ឪពុកដូណាលត្រាំ​ បើទោះបី មានការស្នើរពីមនុស្សដែលស្គាល់នាង Ivanka Trump កំឲ្យចូលរួមក្នុងនយោបាយក្តី។ ប៉ុន្តែជាមួយ និង គំនិតស្រឡាញ់នយោបាយ បានជួយឲ្យមានកម្លាំងចិត្តចូលរួម ដោយសង្ឃឹមថា ថ្ងៃអនាគត នាងអាចក្លាយជា ប្រធានាធិបតីអាមេរិកជាលើកដំបូង។

អ្នកកាសែត​ Michael wolff ​បានសរសេរ នៅក្នុងសៀវភៅនោះថា ក្នុងចំណោមពីរនាក់ប្តីប្រពន្ធ បាន​ព្រមព្រៀងគ្នាយ៉ាងច្បាស់ថា បើមានឱកាសនៅពេលអនាគត គឺនាង​ Ivanka Trump ជាអ្នកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក។

អ្នកកាសែត​ Michael wolff បានសរសេរថា​«ប្រធានាធិបតីស្រីដំបូងរបស់អាមេរិក មិនមែនលោកស្រីហ៊ីលឡារីគ្លីនតុននោះឡើយ គឺ នាង ​ Ivanka trump ។ លោក បន្តទៀតថា​អតីតទីប្រឹក្សា​នៅក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីត្រាំ លោក Steve Bannon ​ធ្លាប់បានរិះគន់ ប្តីប្រពន្ធ នាង Ivanka Trump ក្រោយពេលដឹងពី​ការព្រមព្រៀងរបស់អ្នកទាំងពីរ​ ចង់ក្លាយជាប្រធានាធិបតីអាមេរិក។

នាង Ivanka Trump ​កើតនៅឆ្នាំ​១៩៨១ ហើយធ្លាប់កាន់តែំណែង​ជាង​អគ្គនាយករង ក្រុមហ៊ុន​ Trump Organization ​មុនពេលឪពុកតែងតាំងកាន់តែំណែងជាទីព្រឹក្សា​ប្រធានាធិបតី៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print