នៅក្នុងសៀវភៅថ្មី មួយក្បាល ដែលបានផ្សព្វផ្សាយ ដោយក្នុងនោះ កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ នាង Ivanka Trump មានបំណងចង់ក្លាយជា ប្រធានាធិបតីស្រីដំបូងបង្អស់របស់អាមេរិក។
សារព័ត៌មាន New York Post បានផ្សាយថា ខ្លឹមសរនៅក្នុងសៀវភៅ«ភ្លើងនិងកំហឹង» ដែលមាននៅក្នុងសេតវិមាន នាង Ivanka Trump។ និង ស្វាមីលោក Jared Kushner បានយល់ព្រមចូលរួមនៅក្នុងឆាកនយោបាយ ក្រោមការដឹកនាំរបស់ឪពុកដូណាលត្រាំ បើទោះបី មានការស្នើរពីមនុស្សដែលស្គាល់នាង Ivanka Trump កំឲ្យចូលរួមក្នុងនយោបាយក្តី។ ប៉ុន្តែជាមួយ និង គំនិតស្រឡាញ់នយោបាយ បានជួយឲ្យមានកម្លាំងចិត្តចូលរួម ដោយសង្ឃឹមថា ថ្ងៃអនាគត នាងអាចក្លាយជា ប្រធានាធិបតីអាមេរិកជាលើកដំបូង។
អ្នកកាសែត Michael wolff បានសរសេរ នៅក្នុងសៀវភៅនោះថា ក្នុងចំណោមពីរនាក់ប្តីប្រពន្ធ បានព្រមព្រៀងគ្នាយ៉ាងច្បាស់ថា បើមានឱកាសនៅពេលអនាគត គឺនាង Ivanka Trump ជាអ្នកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក។
អ្នកកាសែត Michael wolff បានសរសេរថា«ប្រធានាធិបតីស្រីដំបូងរបស់អាមេរិក មិនមែនលោកស្រីហ៊ីលឡារីគ្លីនតុននោះឡើយ គឺ នាង Ivanka trump ។ លោក បន្តទៀតថាអតីតទីប្រឹក្សានៅក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីត្រាំ លោក Steve Bannon ធ្លាប់បានរិះគន់ ប្តីប្រពន្ធ នាង Ivanka Trump ក្រោយពេលដឹងពីការព្រមព្រៀងរបស់អ្នកទាំងពីរ ចង់ក្លាយជាប្រធានាធិបតីអាមេរិក។
នាង Ivanka Trump កើតនៅឆ្នាំ១៩៨១ ហើយធ្លាប់កាន់តែំណែងជាងអគ្គនាយករង ក្រុមហ៊ុន Trump Organization មុនពេលឪពុកតែងតាំងកាន់តែំណែងជាទីព្រឹក្សាប្រធានាធិបតី៕
ដោយ៖ មែវ សាធី