អ្នក​ដេញចាប់​ចោរលួច​ បែរជា​លួច​លុយ​ពី​ចោរ​បន្ត​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ចោរ​ដែរ​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ លោក​ កែវ​ សុ​ថា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគ​បាល​ខេត្ត​បាន​ថ្លែង​ថា​ រឿង​ចោរ​៥​នាក់​ប្លន់​ផ្ទះ​ដូរ​លុយ​កណ្តាលថ្ងៃត្រង់​ដេញ​ស្ទាក់​ចាប់​បាន​ម្នាក់​នោះ​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​បំភ្លឺ​ថា​ តាម​ពិត​ចោរ​មាន​តែ​ម្នាក់​ទេ​ បាន​ចូល​លួច​លុយ​ក្នុង​ទូ​ដូរ​លុយ​ មិនមែន​ជា​ករណី​ប្លន់​ទេ​ គឺជា​ករណី​លួច​ ។​

20151027_140354

​លោក​កែវ​ សុ​ថា​ បន្ត​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១២​និង​៣០​ថ្ងៃ​ មាន​ចោរ​១​នាក់​ ជិះ​ម៉ូតូ​០១​គ្រឿង​ចូល​លួច​លុយ​ផ្ទះ​ដូរ​លុយ​ និង​លក់​គ្រឿងទេស​ ឈ្មោះ​នុ​ត​ ផ​ល្លី​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​ដើម​ពោធិ​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ដោយ​លួច​យក​លុយ​ពីរ​ក្នុង​ទូ​ដូរ​លុយ​ ហើយ​បាន​យក​លុយ​អស់​៣​លាន​រៀល​ និង​ប្រាក់​៧០០​ដុល្លារ​ រួច​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ តែ​ត្រូវ​អ្នកស្រុក​បានឃើញ​ក៏​នាំ​គ្នា​ស្រែក​ឆោឡោ​ និង​នាំ​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់ចោរ​ និង​ប្តឹង​សមត្ថកិច្ច​ព​ទ្ធ័​ចាប់​បាន​ចោរ​ម្នាក់​ និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​១AW៩៨៦៣​ដែល​ចោរ​ជិះ​មក​ធ្វើ​សកម្មភាព​លួច​។​ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា​បាន​ឲ្យ​ដឹង​ថា​ ជន​ស​ង្ស​យ័​ឈ្មោះ​ដួង​សីហា​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជា​កម្មករ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ប្រ​សូត្រ​២​ឃុំ​ប្រ​សូត្រ​ស្រុក​ស្វាយ​ទាប​។​

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា​មុន​ពេល​កើតហេតុ​គ្រួសារ​ជន​រង​គ្រោះ​បាន​ចូល​ហូប​បាយ​នៅ​ខាងក្រោយ​ផ្ទះ​ស្រាប់តែ​មាន​ចោរ​ម្នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ហើយ​បាន​ចូល​ទៅ​ផ្ទះ​ដូរ​លុយ​និង​លក់​គ្រឿងទេស​រក​ដូរ​លុយ​ក៏​ប៉ុន្តែ​ដោយ​ឃើញ​ឱកាសល្អ​ម្ចាស់​ហូប​បាយ​ក្រោយ​ផ្ទះ​ក៏​ធ្វើ​សកម្មភាព​លួច​ដោយ​ចោរ​ម្នាក់​ចូល​លួច​ក្នុង​ទូ​យក​ប្រាក់​អស់​៣​លាន​រៀល​និង​៧០០​ដុល្លា​រួច​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ប៉ុន្តែ​ត្រូវ​អ្នក​ជិតខាង​បានឃើញ​ក៏​ស្រែក​ឆោឡោ​និង​ប្តឹង​សមត្ថកិច្ច​និង​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​និង​ឲ្យ​សមត្ថកិច្ច​ស្ទាក់​ព​ទ្ធ័​ចាប់​ធ្វើ​ឲ្យ​ចោរ​ភិតភ័យ​បើក​ម៉ូតូ​គេចខ្លួន​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ​ បត់​ចូល​តាម​ផ្លូវ​វត្ត​បន្ទាយ​ហើយ​បាន​ផ្តួល​ម៉ូតូ​ស្កុប​ពីរ​ចោរ​រត់​ចូល​ព្រៃ​ ត្រូវ​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ព​ទ្ធ័​ចាប់​បាន​ម្នាក់​ឈ្មោះ​ដួង​ សីហា​ និង​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​១​រសៀល​ ហើយ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ ដើម្បី​សាកសួរ​រក​បក្ខពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​លោក​បាន​ថ្លែង​បន្ត​ថា​ រីឯ​មនុស្ស​៤​នាក់​ទៀត​គឺជា​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដេញ​ចាប់ចោរ​ ហើយ​ពេល​ដេញ​ទាន់​ចោរ​ ចោរ​ភ​យ័​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​មនុស្ស​៣​នាក់​ដេញ​តាម​ចោរ​ រីឯ​មនុស្ស​ម្នាក់​ឈ្មោះ​ កាន់​ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​ដើម​ពោធិ​ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោ​ទ៌​ មិន​បាន​រត់​ដេញ​តាម​ចាប់ចោរ​ទេ​ គឺ​បាន​ចូល​ទៅ​កន្លែង​ម៉ូតូ​ចោរ​ ហើយ​ឃើញ​លុយ​ចោរលួច​បាន​ដាក់​នៅ​ក្នុង​ប្រអប់​ម៉ូតូ​ក៏​យក​ដាក់​ក្នុង​កែបម៉ូតូ​របស់​ខ្លួន​មិន​បាន​ប្រគល់​លុយ​ដែល​ចោរលួច​នោះ​ឲ្យ​សមត្ថកិច្ច​ទេ​គឺ​ប្រគល់​ចោរ​និង​ម៉ូតូ​ឲ្យ​សមត្ថកិច្ច​ ហើយ​នៅ​វេលា​ម៉ោង​៣​រសៀល​ ឈ្មោះ​កាន់​ប៊ុ​ន​ធឿ​ន​បាន​យក​លុយ​ទៅ​ទិញ​មាស​ចំនួន​០៣​ជី​ក្នុង​១​ជី​តម្លៃ​១៤០​ដុល្លា​ស្មើ​៤២០​ដុល្លា​និង​ឈ្នួល​១០​ដុលា​សរុប​៤៣០​ដុល្លា​ ហើយ​ឈាន​ដល់​ចាប់​បាន​ចោរលួច​ចោរ​នេះ​គឺ​ក្រោយ​ពីរ​សួរ​ចម្លើយ​ជន​ស​ង្ស​យ័​ឈ្មោះ​ដួង​សីហា​បាន​ឲ្យ​ដឹង​ថា​រូបគេ​លួ​យ​លុយ​បាន​ដាក់​ក្នុង​ប្រអប់​ម៉ូតូ​ស្កុប​ពី​ដែល​ខ្លួន​ជិះ​ធ្វើ​សកម្មភាព​តែ​មិនដឹង​ចំនួន​ប៉ុន្មាន​ទេ​ ទើប​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ហៅ​ប្រជាពលរដ្ឋ​៤​នាក់​ដែល​ដេញ​ចាប់ចោរ​មក​សាកសួរ​ថា​ក្នុង​ចំណា​ម​៤​នាក់​ន​ណា​ជា​អ្នក​ទៅ​ដល់​ម៉ូតូ​មុនគេ​ទើប​ដឹង​ថា​ឈ្មោះ​កាន់​ប៊ុ​ន​ធឿ​ន​ទៅ​ដល់​ម៉ូតូ​មុន​ទើប​ឃាត់ខ្លួន​មក​សាកសួរ​ ជន​ស​ង្ស​យ័​ក៏​បាន​សារភាព​ថា​ខ្ល​ន​ពិតជា​បាន​លួច​លុយ​បន្ត​ពីរ​ចោរ​ប្រាកដ​មែន​និង​រិ​ប​អុស​បាន​ប្រាក់​ដុល្លា​ចំនួន​៣០០​ដុល្លា​ប្រាក់​ខ្មែរ​ចំនួន​៧​សែន​រៀល​និង​មាស​ខ្សែ​ក​ចំនួន​០៣​ជី​ ។​

ដូច្នេះ​ជនសង្ស័យ​ឈ្មោះ​កាន់​ប៊ុ​ន​ធឿ​ន​ជាប់ចោទ​ពី​បទ​លួច​ដែល​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​៣៥៦​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​និង​ពី​បទ​លប់​បាត់​វត្ថុ​តាង​ដែល​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​៥៣៣​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ត្រូវ​ជាប់​ពន្ធនាគារ​ចាប់ពី​១​ឆ្នាំទៅ​០៣​ឆ្នាំ​។​ឯ​ជន​ស​ង្ស​យ័​ឈ្មោះ​ដួង​សីហា​ដែល​លួច​ដំបូង​ជាប់ចោទ​ពី​បទ​លួច​ដែល​មាន​ស្ថាន​ទម្ងន់ទោស​តាម​ម​ត្រា​៣៥៦​ត្រូវ​ជាប់​ពន្ធនាគារ​ពី​០៦​ខែ​ទៅ​៣​ឆ្នាំ​។​

​ជន​ស​ង្ស​យ័​ទាំង​០២​នាក់​បាន​កសាង​សំណុំរឿង​និង​វត្ថុ​តាង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ និង​ចេញ​ដិ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ ៕​

20151027_14024520151027_14175120151027_134929

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print