រថយន្ត​កូ​រ៉េដឹក​កម្មករ​បើក​លឿន​ជ្រុល​បុក​ម៉ូតូ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​ និង​កូន​បី​នាក់​ត្រូវ​រង​របួសធ្ងន់​ ស្រាល​

ចែករំលែក៖

​ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​អោយ​ស្រី្ត​ម្នាក់​ និង​ក្មេង​តូច​ម្នាក់​ត្រូវ​រង​របួសធ្ងន់​ ចំណែក​បុរស​ជា​ប្តី​រង​របួសស្រាល​ ដោយ​ករណី​នេះ​បង្ក​ឡើង​ដោយសារ​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​១​គ្រឿង​បើកបរ​លឿន​ជ្រុល​បុក​ជន​រង់​គ្រោះ​ប្តី​ប្រពន្ធ​នឹង​កូន​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ បំណង​ឆ្លងផ្លូវ​វេ​ង​ស្រេង​ ស្ថិត​ចំណុច​ទប់​មុខ​ខ្លោងទ្វារវត្ត​គោក​បញ្ចា​ន់​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ១៥​ នឹង​ ២០​ នាទី​រសៀល​ថ្ងៃ​ទី​ ២៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ ។​

image4

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កើត​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​ ដំបូង​ឡើយ​គេ​សង្កេត​ឃើញ​ជន​រង​គ្រោះ​ ប្តី​ប្រពន្ធ​នឹង​កូនប្រុស​ តូច​ម្នាក់​បាន​ជិះ​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​ សេ​ ១២៥​ សេរី​ឆ្នាំ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១CB​ ៨៣២៩​ បាន​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​គោលបំណង​យក​កូន​ទៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​កំពុង​ជិះ​បំណង​ឆ្លងផ្លូវ​ស្រាប់​មាន​រថយន្ត​កូរ៉េ​ មួយ​តោន​កន្លះ​មួយ​គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២​ M​ 2445​ ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ស្រប​ទិស​គ្នា​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ជ្រុល​ល្បឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​បុក​ចំ​ម៉ូតូ​ ៣​នាក់​ ប្តី​ប្រពន្ធ​នឹង​កូន​ កំពុង​ជិះ​បម្រុង​ឆ្លងផ្លូវ​ពីមុខ​ ពេញទំហឹង​ បណ្តាល​អោយ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខ្ទាត​ចេញពី​ម៉ូតូ​ បោក​ក្បាល​នឹង​រង​របួស​ធ្ងន់ធ្ងរ​ ចំណែក​រថយន្ត​បង្កហេតុ​បាន​ ព្យាយាម​បើក​រត់​ប៉​ន្តែ​ជាប់​ម៉ូតូ​នៅ​ក្រោយ​រថយន្ត​ទើប​មិន​អាច​បើក​ទៅ​មុខ​រួច​ គឺ​គ្រាន់តែ​អូស​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ជាង​២០​ ម៉ែត្រ​ ពី​ចំណុច​កើតហេតុ​ក៏​អ្នកបើកប​រថយន្ត​កូ​រេ​ចុះ​រត់​គេ​ច្លួ​ន​ចោល​រថយន្ត​ភ្លាមៗ​តែ​ម្តង​ទៅ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹក​ថា​ ក្រោយ​កើតហេតុ​ ម្តាយ​ និង​ក្មេង​ប្រុស​ដែល​រង​របួសធ្ងន់​ត្រូវ​ដឹក​ប​ញ្ជូ​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ភ្លាម​ ៗ​ ហើយ​ករណី​នេះ​សមត្ថកិច្ច​ឃាត់​បាន​តែ​ព្រូ​រថយន្ត​តែ​ប៉ុ​ណ្តោះ​ ចំណែក​អ្នក​បើក​បាន​គេចខ្លួន​បាត់​ ស្រមោល​ ប៉ុន្តែ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​យឿ​ន​ ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​។​

​ចំពោះ​អត្តសញ្ញាណ​ជន​រង់​គ្រោះ​ទាំង​៣​ នាក់​ ប្រពន្ធ​ឈ្មោះ​ ចែ​ម​ ថា​ត​ អាយុ​ ២៧​ ឆ្នាំ​ ប្តី​ឈ្មោះ​ សៅ​ សំបូ​ អាយុ​ ២៥​ ឆ្នាំ​ ចំណែក​ក្មេង​ប្រុ​តូច​អាយុ​ជាង​២​ ឆ្នាំ​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​ ពួក​គាត់​ស្នាក់​នៅ​សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​ជ័យ​ និង​មានស្រុក​កំណើត​ភូមិ​ថ្នល់កែង​ ឃុំ​ពង្រ​ ស្រុក​បារាយ​ ខេត្តកំពង់ធំ​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​វាស់វែង​អូស​យក​រថយន្ត​បង្កហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​ យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រង​ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​

image5image3image2image1

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print