ភ្នំពេញ៖ យុវជន៣នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនជ្រុលចង្កូតទៅបុកឃឿនសួនច្បារវង្វង់មូលចោមចៅ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលពីរនាក់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើលកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានរថយន្តម៉ាកBMW ពណ៌ស្ករ ពាក់ស្លាកភ្នំពេញ2V.6786 បើកបរដោយយុវជនម្នាក់និងមិត្តរួមដំណើពីរនាក់ទៀតក្នុងរថយន្ត បានបើកបរទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងហើយមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកនិងឃឿនសួនច្បាររង្វង់មូលចោមចៅបណ្ដាលឲ្យរងរបួសធ្ង់ស្រាល៣នាក់ និងរថយន្តខូចខាតស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានសហារជាមួយជំនាញធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុខា សែនជ័យ