អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាប​អ្នក​ជក់​ថ្នាំ​ញៀន​៤​នាក់​ ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ ។​ ​ប្រតិបត្តិកា​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​១៨​ ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវឌឿងហែម​ ភូមិ​១០​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ និង​ប្លុក​តាន់​ប៉ា​ ខណ្ឌដូនពេញ​ ។​

dwe-49

​ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​ទី​ ១.​ឈ្មោះ​ ខឹ​ម​ គុយ​សៀ​ ហៅ​អា​យួន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​ផ្ទះ​លេខ​៩៣​ ផ្លូវ​១០៧​ សង្កាត់​អូរ​ឫស្សី​ទី​៤​ ខណ្ឌ​៧​មក​រា​ ទី​ ២.​ឈ្មោះ​ ធី​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ ទី​៣.​ឈ្មោះ​ ខឹ​ម​ តឿ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ទីលំនៅ​មិន​ពិតប្រាកដ​ទី​ ៤.​ឈ្មោះ​ អែម​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

​ក្នុង​ប្រត្តប​ត្តិ​ការណ៍​នេះ​បាន​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ លី​ គឹ​ម​ឡេ​ង​ មេបញ្ជាការ​រង​ អាវុធហត្ថ​ខណ្ឌដូនពេញ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោក​វ​រះ​សេនីយ៍​ទោ​ ថោ​ង​ ពិសិដ្ឋ​ មេបញ្ជាការ​ អាវុធហត្ថ​ខណ្ឌដូនពេញ​ កម្លាំង​កង​រា​អាវុធហត្ថ​បាន​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​-​ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១​កញ្ចប់​ធំ​(​ទំងន់​៣​ជី​)​និង​១​កញ្ចប់​តូច​ម្សៅ​ ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​។​ស៊ី​រាំង​សម្រាប់​ចាក់​ចំនួន​៥១​ កន្ត្រៃ​ចំនួន​៩​ កូន​កាំ​បិទ​ ចំនួន​០៣​ ទូរស័ព្ទ​ ចំនួន​០១​គ្រឿង​ដែកកេះ​ ចំនួន​១០​ លុយ​ ៨០០០​រៀល​ តំបង​ឈើ​ចំនួន​០១​ ទីប​ដែក​ចំនួន​០៣​ ទឹក​ថ្នាំ​ ស​ថ្លា​ចំនួន​០៦​ដប​តូច​ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ហុងដា​ធូ​ដេ​ ពណ៌​ប្រផេះ​ គ្មាន​ស្លាក​លេខ​ និង​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បញ្ជូន​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់កា​បន្ត​ ៕​

dwe (5)dwe (2)dwe (3)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print