ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​មនុស្ស​៤​នាក់​ ស្រុក​លំ​ផាត់​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​ប​ណោ​យ​ផ្លូវជាតិ​លេខ​៧៦​នៅ​ចំណុច​ភូមិ​ព្រួក​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ ។​

IMG-20151027-WA0133

​ជន​រង​គ្រោះ​បើកបរ​ឈ្មោះ​ ខ្លី​ន​ ស​ (​ភេទ​ទី​៣)​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ភុង​លលាដ៍ក្បាល​ ស្លាប់​នៅ​នឹង​កន្លែង​ ។​ មុន​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ា​កវី​វ៉ា​ ព​ណ៍​ខ្មៅ​ អត់​ស្លាក​លេខ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ និង​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឆ្លាម​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ រតនគិរី​ ១A.២១០៩​ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែ​ម្តង​ ។​

​ប្រភព​បាន​បន្ត​ទៀត​ថា​ អ្នក​បើក​កបរ​ឈ្មោះ​ តាក់​ ឃុ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ទំពួន​ ភុង​លលាដក្បាល​(​ស្លាប់​)​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​អ្នក​រួម​ដំណើ​២​នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ ៗ​ ។​

​ក្រោយ​កើតហេតុ​ សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសា​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ឃុំ​ប៉ា​តាង​ រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​ ៕​

IMG-20151027-WA0134 IMG-20151027-WA0140 IMG-20151027-WA0135 IMG-20151027-WA0141

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print