ខេត្តស្វាយរៀង៖ លោក កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបានថ្លែងថា រឿងចោរ៥នាក់ប្លន់ផ្ទះដូរលុយកណ្តាលថ្ងៃត្រង់ដេញស្ទាក់ចាប់បានម្នាក់នោះសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានបំភ្លឺថា តាមពិតចោរមានតែម្នាក់ទេ បានចូលលួចលុយក្នុងទូដូរលុយ មិនមែនជាករណីប្លន់ទេ គឺជាករណីលួច ។
លោកកែវ សុថា បន្តទៀតថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១២និង៣០ថ្ងៃ មានចោរ១នាក់ ជិះម៉ូតូ០១គ្រឿងចូលលួចលុយផ្ទះដូរលុយ និងលក់គ្រឿងទេស ឈ្មោះនុត ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយលួចយកលុយពីរក្នុងទូដូរលុយ ហើយបានយកលុយអស់៣លានរៀល និងប្រាក់៧០០ដុល្លារ រួចរត់ឡើងជិះម៉ូតូគេចខ្លួន តែត្រូវអ្នកស្រុកបានឃើញក៏នាំគ្នាស្រែកឆោឡោ និងនាំគ្នា៤នាក់ជិះម៉ូតូដេញតាមចាប់ចោរ និងប្តឹងសមត្ថកិច្ចពទ្ធ័ចាប់បានចោរម្នាក់ និងម៉ូតូម៉ាកស្កុបពីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ១AW៩៨៦៣ដែលចោរជិះមកធ្វើសកម្មភាពលួច។ប្រភពដ៏ដែលបន្តទៀតថាបានឲ្យដឹងថា ជនសង្សយ័ឈ្មោះដួងសីហា ភេទប្រុសអាយុ២៩ឆ្នាំជាកម្មករមានទីលំនៅបច្ចុប្បន្ននៅភូមិប្រសូត្រ២ឃុំប្រសូត្រស្រុកស្វាយទាប។
ប្រភពដ៏ដែលបន្តទៀតថាមុនពេលកើតហេតុគ្រួសារជនរងគ្រោះបានចូលហូបបាយនៅខាងក្រោយផ្ទះស្រាប់តែមានចោរម្នាក់ជិះម៉ូតូ០១គ្រឿងហើយបានចូលទៅផ្ទះដូរលុយនិងលក់គ្រឿងទេសរកដូរលុយក៏ប៉ុន្តែដោយឃើញឱកាសល្អម្ចាស់ហូបបាយក្រោយផ្ទះក៏ធ្វើសកម្មភាពលួចដោយចោរម្នាក់ចូលលួចក្នុងទូយកប្រាក់អស់៣លានរៀលនិង៧០០ដុល្លារួចរត់ឡើងជិះម៉ូតូគេចខ្លួនក៏ប៉ុន្តែត្រូវអ្នកជិតខាងបានឃើញក៏ស្រែកឆោឡោនិងប្តឹងសមត្ថកិច្ចនិងជិះម៉ូតូដេញតាមពីក្រោយនិងឲ្យសមត្ថកិច្ចស្ទាក់ពទ្ធ័ចាប់ធ្វើឲ្យចោរភិតភ័យបើកម៉ូតូគេចខ្លួនប្រមាណជាង៥គីឡូម៉ែត្រ បត់ចូលតាមផ្លូវវត្តបន្ទាយហើយបានផ្តួលម៉ូតូស្កុបពីរចោររត់ចូលព្រៃ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចពទ្ធ័ចាប់បានម្នាក់ឈ្មោះដួង សីហា និងម៉ូតូស្កុបពីមួយគ្រឿងនៅវេលាម៉ោង១រសៀល ហើយបានបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីសាកសួររកបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់ ។
លោកបានថ្លែងបន្តថា រីឯមនុស្ស៤នាក់ទៀតគឺជាប្រជាពលរដ្ឋដែលជាអ្នកដេញចាប់ចោរ ហើយពេលដេញទាន់ចោរ ចោរភយ័ផ្តួលម៉ូតូរត់ចូលព្រៃមនុស្ស៣នាក់ដេញតាមចោរ រីឯមនុស្សម្នាក់ឈ្មោះ កាន់ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិដើមពោធិឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ មិនបានរត់ដេញតាមចាប់ចោរទេ គឺបានចូលទៅកន្លែងម៉ូតូចោរ ហើយឃើញលុយចោរលួចបានដាក់នៅក្នុងប្រអប់ម៉ូតូក៏យកដាក់ក្នុងកែបម៉ូតូរបស់ខ្លួនមិនបានប្រគល់លុយដែលចោរលួចនោះឲ្យសមត្ថកិច្ចទេគឺប្រគល់ចោរនិងម៉ូតូឲ្យសមត្ថកិច្ច ហើយនៅវេលាម៉ោង៣រសៀល ឈ្មោះកាន់ប៊ុនធឿនបានយកលុយទៅទិញមាសចំនួន០៣ជីក្នុង១ជីតម្លៃ១៤០ដុល្លាស្មើ៤២០ដុល្លានិងឈ្នួល១០ដុលាសរុប៤៣០ដុល្លា ហើយឈានដល់ចាប់បានចោរលួចចោរនេះគឺក្រោយពីរសួរចម្លើយជនសង្សយ័ឈ្មោះដួងសីហាបានឲ្យដឹងថារូបគេលួយលុយបានដាក់ក្នុងប្រអប់ម៉ូតូស្កុបពីដែលខ្លួនជិះធ្វើសកម្មភាពតែមិនដឹងចំនួនប៉ុន្មានទេ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវហៅប្រជាពលរដ្ឋ៤នាក់ដែលដេញចាប់ចោរមកសាកសួរថាក្នុងចំណាម៤នាក់នណាជាអ្នកទៅដល់ម៉ូតូមុនគេទើបដឹងថាឈ្មោះកាន់ប៊ុនធឿនទៅដល់ម៉ូតូមុនទើបឃាត់ខ្លួនមកសាកសួរ ជនសង្សយ័ក៏បានសារភាពថាខ្លនពិតជាបានលួចលុយបន្តពីរចោរប្រាកដមែននិងរិបអុសបានប្រាក់ដុល្លាចំនួន៣០០ដុល្លាប្រាក់ខ្មែរចំនួន៧សែនរៀលនិងមាសខ្សែកចំនួន០៣ជី ។
ដូច្នេះជនសង្ស័យឈ្មោះកាន់ប៊ុនធឿនជាប់ចោទពីបទលួចដែលមានស្ថានទម្ងន់ទោសតាមមាត្រា៣៥៦នៃច្បាប់ក្រមព្រហ្មទណ្ឌនិងពីបទលប់បាត់វត្ថុតាងដែលមានស្ថានទម្ងន់ទោសតាមមាត្រា៥៣៣នៃច្បាប់ក្រមព្រហ្មទណ្ឌត្រូវជាប់ពន្ធនាគារចាប់ពី១ឆ្នាំទៅ០៣ឆ្នាំ។ឯជនសង្សយ័ឈ្មោះដួងសីហាដែលលួចដំបូងជាប់ចោទពីបទលួចដែលមានស្ថានទម្ងន់ទោសតាមមត្រា៣៥៦ត្រូវជាប់ពន្ធនាគារពី០៦ខែទៅ៣ឆ្នាំ។
ជនសង្សយ័ទាំង០២នាក់បានកសាងសំណុំរឿងនិងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ និងចេញដិការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ៕
ដោយ៖ យឹម សុថាន