ជំទប់ទី១ឃុំចំណាក្រោម ចាញ់ល្បែងយកម៉ូតូទៅបញ្ចាំតម្លៃ១លានរៀល លុះអត់លុយលោះលួចម៉ួតូមកវិញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖  ជំទប់ទី១ឃុំចំណាក្រោម លេងល្បែងចាញ់លុយអស់ លួចម៉ូតូពីស្រុកជីក្រែង មកជាប់អន្ទាក់សមត្ថ កិច្ចនៅស្រុកស្ទោង កាលវេលាម៉ោង១០ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅមុខអធិការដ្ឋាននគរបាលស្រុកស្ទោង។
សមត្ថកិច្ចបានឲ្យដឹងថា កំម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងអាវុធហត្ថស្រុកបានដាក់បារ៉ាសចាំចាប់ ។ លុះ ជនសង្ស័យជិះម៉ូតូមកដល់ក៏បុកបារ៉ាស ដួលសំឡប់តែម្ដង ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្ទោង ក្រោយ ពី​ដឹងខ្លួន គាត់បានសារភាពប្រាប់សមត្ថកិច្ចថា គាត់មិនមែនជាចោរទេ គាត់ជាជំទប់ទី១ ឃុំណាក្រោម បានជិះម៉ូតូទៅលេងល្បែងនៅស្រុកជីក្រែង ចាញ់លុយអស់ យកម៉ូតូទៅបញ្ចាំ ១លានរៀល អត់លុយលោះ ក៏លួចម៉ូតូជិះមកផ្ទះ ត្រូវម្ចាស់លុយប្ដឹងសមត្ថកិច្ច ស្រុកជីក្រែង និងស្រុកស្ទោង ថាមានចោរលួចម៉ូតូ ក៏ស្ទាក់ចាប់តែម្ដង។
លោក យ៉ង់ សំ  អធិការស្រុកស្ទោងបានអោយដឹងថា  ជនសង្ស័យ ឈ្មោះខេង ថា អាយុ៥៧ ឆ្នាំ រស់នៅភូមិស្ពានគ្រោងត្រូវជាជំទប់ទីមួយ ឃុំចំណាក្រោម  ម៉ូតូនេះគឺគាត់យកទៅប្រចាំ នឹងគេយកលុយមកលេងល្បែង ចំនួនមួយ​លានរៀល ដល់ពេលអត់មានលុយ លោះយកម៉ូតូវិញទេ  ក៏គាត់មានសោរ មួយទៀត នៅពេលនោះគាត់ចាក់យកម៉ូតូ ជិះរត់មកផ្ទះនៅស្ពានគ្រោងវិញ  តែត្រូវបានម្ចាស់លុយអោយសមត្ថកិច្ចនៅស្រុកជីក្រែងដេញតាម ថាគាត់ជាចោរលួចម៉ូតូ ៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print