ខេត្តកំពង់ធំ ៖ ជំទប់ទី១ឃុំចំណាក្រោម លេងល្បែងចាញ់លុយអស់ លួចម៉ូតូពីស្រុកជីក្រែង មកជាប់ អន្ទាក់សមត្ថ កិច្ចនៅស្រុកស្ទោង កាលវេលាម៉ោង១០ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅមុខអធិការដ្ឋាននគរបាលស្រុកស្ទោង។
សមត្ថកិច្ចបានឲ្យដឹងថា កំម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងអាវុធហត្ថស្រុ កបានដាក់បារ៉ាសចាំចាប់ ។ លុះ ជនសង្ស័យជិះម៉ូតូមកដល់ក៏បុកបារ៉ា ស ដួលសំឡប់តែម្ដង ហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទី ពេទ្យស្ទោង ក្រោយ ពីដឹងខ្លួន គាត់បានសារភាពប្រាប់សមត្ថកិច្ចថា គាត់មិនមែនជាចោរទេ គាត់ជាជំទប់ទី១ ឃុំណាក្រោម បានជិះម៉ូតូទៅលេងល្បែងនៅស្រុកជី ក្រែង ចាញ់លុយអស់ យកម៉ូតូទៅបញ្ចាំ ១លានរៀល អត់លុយលោះ ក៏លួចម៉ូតូជិះមកផ្ទះ ត្រូវម្ចាស់លុយប្ដឹងសមត្ថកិច្ច ស្រុកជីក្រែង និងស្រុកស្ទោង ថាមានចោរលួចម៉ូតូ ក៏ស្ទាក់ចាប់តែម្ដង។
លោក យ៉ង់ សំ អធិការស្រុកស្ទោងបានអោយដឹងថា ជនសង្ស័យ ឈ្មោះខេង ថា អាយុ៥៧ ឆ្នាំ រស់នៅភូមិស្ពានគ្រោងត្រូវជាជំ ទប់ទីមួយ ឃុំចំណាក្រោម ម៉ូតូនេះគឺគាត់យកទៅប្រចាំ នឹងគេយកលុយមកលេងល្បែង ចំនួនមួយលានរៀល ដល់ពេលអត់មានលុយ លោះយកម៉ូតូវិញទេ ក៏គាត់មានសោរ មួយទៀត នៅពេលនោះគាត់ចាក់យកម៉ូតូ ជិះរត់មកផ្ទះនៅស្ពានគ្រោងវិញ តែត្រូវបានម្ចាស់លុយអោយសមត្ថកិ ច្ចនៅស្រុកជីក្រែងដេញតាម ថាគាត់ជាចោរលួចម៉ូតូ ៕ ប៊ុន រិទ្ធី