រថយន្តស៊េរីទំនើប២គ្រឿងពាក់ស្លាកលេខ ខ.ម គេចពន្ធ ត្រូវសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តចុះចាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើប២គ្រឿង មួយគ្រឿងមានតម្លៃជាង១០ម៊ឺនដុល្លារនឹងមួយគ្រឿងទៀតជិត៧ម៊ឺនដុល្លារ ដែលជារថយន្តគេចពន្ធ នឹងបំពាក់ស្លាកលេខ ខ.ម ទាំង២គ្រឿង ត្រូវកម្លាំងចម្រុះសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះឃាត់ជាបន្តបន្ទាប់ក្នុងនៅភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ។

រថយន្តទាំង២គ្រឿងនេះ ទី១ ម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ខ.ម ។និងមួយគ្រឿងទៀត ម៉ាកALPHARD ពណ៍ស ពាក់ស្លាកលេខ ខ.ម ។

ក្រោយប្រតិបត្តិការរួច មន្ដ្រីគយចល័តក៏ បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់ លើទីផ្សារបាន ត្រូវជាទំនិញដែលបាន បង់ពន្ធរួច​ ។

គួរបញ្ជាក់ផងដែរថា ករណីកម្លាំងគយចល័តចុះចាប់រថយន្តអត់ពន្ធនៅតាមផ្លូវសាធារណៈ តាមគេហដ្ឋាន ជាពិសេសនៅកន្លែងលក់តូចធំនោះ គេឃើញថាដូចជាមិនមានតម្លាភាពនោះទេ ដោយពេលខ្លះនៅពេលដែលក្រុមគយទាំងនោះចុះប្រតិបត្តិការជិះរថយន្តគ្មានស្លាកលេខផងដែរ ហើយពេលខ្លះចុះទៅចាប់ទំនិញ ឬកន្លែងលក់រថយន្តស៊េរីទំនើប បានត្រឹមតែល្អមើលនោះទេ ព្រោះមិនដែលដកហូតរថយន្តឬទំនិញទាំងនោះ គ្រាន់តែនិយាយប្រាប់អ្នកសារព័ត៌មានថាទំនិញឬរថយន្តគឺមានឯកសារត្រឹមត្រូវ ។

ប្រភពពីប្រជាពលរដ្ឋ បានបន្តទៀតថា ដោយសារតែក្រុមគយទាំងអស់នោះ ទំនងទទួលបានលាភសក្ការពីអ្នកលក់រថយន្ត និងទំនិញដែលគ្មានបង់ពន្ធទាំងនោះ តែបើមិនបង់ឲ្យពួកគាត់នោះទេ ច្បាស់ជាក្រុមមន្រ្តីគយទាំងនោះចុះចាប់មិនខាន់ឡើយ អញ្ចឹងហើយប្រជាពលរដ្ឋបានសូមណូពរដល់អង្គភាពប្រឆាំងអំពើពុករលួយទេ ដែលអាចត្រួតពិនិត្យមើលក្រុមគយទាំងនេះផង ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print