នគរបាលបញ្ជួនជនសង្ស័យ៨នាក់ទៅតុលាកាករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៨នាក់ ទៅតុលាកាដោយជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន កាលពីព្រឹក ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។

សមត្ថកិច្ចប្រាប់ថា៖ ការបញ្ជួនជនសង្ស័យទាំង៨នាក់ទៅកាន់តុលាកានាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋាននាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួរនាំរួចរាល់។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៨នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦​បាន​ធ្វើការឃាត់ខ្លួននាពេលកន្លងមក ដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើស ដែលអាចកើតមាន ហើយបានឃើញជនសង្ស័យទាំងនេះ ក៏ឃាត់យកមកពិនិត្យរកសារធាតុញៀនក្នុងទឹកនោមឃើញមានសារធាតុញៀនទាំងអស់គ្នា។

អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌​មានដល់សមត្ថកិច្ចផងដែរ ពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print