លី ច័ន្ទសីហា សម្រាលបានកូនស្រីតាមក្តីបំណង

ចែករំលែក៖

ភ្នំពេញ៖ តារាទឹកភ្នែក អ្នកនាង លី ច័ន្ទសីហា បានសម្រេចបំណងក្នុងការបង្កើតកូនស្រីគួរឲ្យស្រលាញ់ម្នាក់កាលពីយប់ថ្ងៃទី៩ខែមករាកន្លងទៅ។ កូនស្រីនេះនឹងក្លាយជាសមាជិគ្រួសារថ្មីរបស់នាងផងដែរ។
មុនពេលសម្រាលគេឃើញគ្រួសាររបស់នាង ពិសេសស្វាមី និងឪពុកបាន ទៅរង់ចាំនាងសម្រាលកូនស្រី ដើម្បីលើកទឹកចិត្តដល់នាង។លី ច័ន្ទសីហា និងកូនស្រីក៏មានសុខភាពល្អណាស់ដែរ នៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីចេញពីបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែនាងនៅបន្តសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដដែល។
លោក លី សុជុន ឪពុករបស់អ្នកនាងលី ច័ន្ទសីហា និយាយថាចៅស្រីរបស់លោក កើតនៅវេលាម៉ោង៩ និង១៦នាទី ថ្ងៃទី៩ មករា ដោយមានទម្ងន់២គីឡូ៦ខាំ។  លោកបញ្ជាក់ថា៖ លោក និយាយថា ក្នុងពេលកូនស្រីស្ថិតក្នុងការសម្រាលកូនស្រី លោក និងកូនស្រី មានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ដោយសារតែបានបងប្អូនសាច់ញាតិ ច្រើនកុះករមករង់ចាំនៅមុខបន្ទប់សម្រាលកូន ដើម្បីផ្ដល់កម្លាំងចិត្ត។ ស្វាមីរបស់នាងក៏នៅកំដរជាប់រហូត តាំងពីនាងឈឺពោះរហូតដល់កើតផងដែរ ទើបលោកកាន់តែមានបង្ហាញអារម្មណ៍សប្បាយចិត្ត នៅពេលចៅស្រីបានឃើញពន្លឺថ្ងៃដោយមានសុវត្ថិភាព ហើយថែមទាំងមានមុខមាត់គួរឲ្យស្រឡាញ់។ យ៉ាងណាក៏ដោយ លោកមិនទាន់បង្ហោះឲ្យដឹងថាចៅស្រីរបស់លោកត្រូវកំណត់ ឈ្មោះអ្វីនៅឡើយទេ ក្នុងពេលដែលលោកក៏ត្រូវដើរតួជាអ្នកមើលថែកូនស្រីរបស់អ្នកនាងលី ច័ន្ទសីហា មិនខុសពីដើរតួជាម្ដាយផង ជាឪពុកផងនៅក្នុងមន្ទីរពេទ្យ។ លោកថា លី ច័ន្ទសីហា សម្រាលកូនដោយធម្មជាតិ ដោយអត់មានវះកាត់ជ្រើសយកម៉ោងពេលនោះទេ ដោយការសម្រាលកូនរបស់នាងក៏មិនពិបាកដូចអ្នកសម្រាលកូនដំបូងនោះទេ ទើបលោកយល់ថាកូនស្រីរបស់លោកគឺជានារីសំណាង ដែលកូនកូនដំបូងដោយធម្មជាតិ ហើយស្រួលកើតមិនខុសពីចាស់បុរាណ។ ការប្រកាសរបស់លោកបានធ្វើឲ្យមានការអបអរយ៉ាងខ្លាំង ដល់អ្នកនាង លី ច័ន្ទសីហា ដែលបានសម្រាលកូនស្រីគួរឲ្យស្រឡាញ់ និងស្រស់ស្អាត ។មានសិល្បករជិតដិតនាងមួយចំនួនបានបង្ហាញវត្តមានសាកសួរសុខទុកដល់នាងដោយផ្ទាល់ មានអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា គង់ វង្សយ៉ាទីជាដើម។
គួរបញ្ជាក់ដែរថា លី ច័ន្ទសីហាបានរៀបការជាមួយ ​មន្ត្រី​យោធាលោក ច័ន្ទ ថៃសេង ដែល​ជា​កូន​ឯក​ឧត្ដម​ក្នុង​ស្ថាប័ន​មួយ កាល​ពី​ថ្ងៃ​ទី ០៥ ខែ​ មិនា​ឆ្នាំ​២០១៧ កន្លង​ទៅ​​នេះ៕

...

ដោយ​វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print