លោក ឃួង ស្រេង ៖ មនុស្សចាស់មានគុណបំណាច់ធំធេងណាស់ ព្រោះពួកគាត់ដៃម្ខាងការពារជាតិ ដៃម្ខាងអភិវឌ្ឍន៏ប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសនៃអនុគណៈកម្មាការមនុស្សរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ មនុស្សចាស់មានគុណបំណាច់ធំធេងមិនអាចកាត់ថ្លៃបានទេ ដោយ ដៃម្ខាងពួកគាត់ការពាររបបប៉ុលពតកុំអោយវិលត្រឡប់មកវិញនិងដៃម្ខាងទៀតអភិវឌ្ឍន៏ ប្រទេស ។
លោកឃួង ស្រេង មានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសមាជិកសមាគមមនុស្សចាស់ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ៩រោច ខែបុស្សឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ មករាឆ្នាំ២០១៨នៅសាលារាជធានីភ្នពេញ។

លោកបន្តថា៖ ពីមុនមនុស្សចាស់មិនត្រូវបានគេយកចិត្តទុកដាក់ទេ តែពេលនេះមនុស្សចាស់ត្រូវបានគេយកចិត្តទុកដាក់ ដោយយើងបាន បង្កើតអោយមានសមាគមន មនុស្សចាស់នៅរាជធានីភ្នំពេញ ដើម្បីជួយគ្នានៅ តាមបណ្តា, សង្កាត់, ខណ្ឌ នៅរាជធានីភ្នំពេញដោយ បានបង្កើតឡើងតាំង២០១០មកម្លេះ ធ្វើអោយមនុស្សចាស់មានភាពកក់ក្តៅ នៅក្នុងជីវិតចុងក្រោយ។
លោកបន្តថា៖ លោកអុំ ពូ មីង មានគុណបំណាច់ធំធេងណាស់ មិនអាចកាត់ថ្លៃបានទេ ហើយការបង្កើតអោយ មាន ពិធីជួបជុំមនុស្សចាស់ នេះឡើង គឺដើម្បីជាការរំលឹកគុណចំពោះវីរភាពរបស់មនុស្សចាស់ ដោយគាត់បានយកដៃម្ខាងការពាររបបប៉ុលពតកុំអោយវិមកវិញនិងដៃម្ខាងទៀតអភិវឌ្ឍន៏ ប្រទេសអោយមានការរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។
លោកបន្តទៀតថា៖ ប្រទេសគេ គេមានសន្តិភាព ២០០ឆ្នាំហើយ ទើបរដ្ឋរបស់គេចិញ្ចឹមមនុស្សចាស់ តែ ប្រទេសយើងអាចខុសពីគេ ដោយសារប្រទេសជាតិ ទើបងើបពីសង្គ្រាម ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏បានបង្កើតអោយមានប្រាក់សោធននិវត្ត និងបង្កើតអោយមានសមាគមនមនុស្សចាស់ដើម្បីលើកទឹកចិត្ត បង្ហាញពីការថែទាំពួកគាត់ដែរ។
លោកឃួង ស្រេង ក៏បានសំណូមពរអោយ លោអុំ ពូ មីង ជាមនុស្សចាស់ចូលរួមអប់រំកូនចៅអោយគោរពច្បាប់ចរាចរទាំងគ្នា ដោយសារតែការគ្រោះថ្នាក់នេះបានសម្លាប់មនុស្សសាហាវជាងជម្ងឺអេដស៏ថែមទៀត ។ បើជួយលើបញ្ហានេះបានមានន័យថា អុំ ពូ មីង បានជួយក្នុងគ្រួសារនិង បានជួយដល់រាជរដ្ឋាភិបាលនិងសង្គមជាតិថែមទៀត។
លោកស្នើដល់មន្ទីរ សង្គមស៊ីវិល ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ជាមួយមនុស្សចាស់ ដោយពួកគាត់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។
លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានអោយដឹងថា សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយខណ្ឌទាំង១២ បានបង្កើតនិងគ្រប់គ្រង សមាគមនមនុស្សចាស់ ដែលមានសមាជិក សមាជិកា សរុបចំនួន១៩៩៨០នាក់ ។ សមាគមនមនុស្សចាស់ដែលបានបង្កើតហើយ បានធ្វើសកម្មភាពយ៉ាងច្រើន ចូលទៅក្នុុងសង្គម ដោយបានបង្ករលក្ខណៈអោយបានជួបជុំពិភាក្សា ប្តូរយោបល់ ចែករំលែកព័ត៌មានអំពីស្ថានភាពផ្ទាល់ខ្លួននិង សង្គម ការបង្កលក្ខណៈចុះសួរសុខទុក្ខមនុស្សចាស់ដូចគ្នា សួរសុខទុក្ខចាស់ជរាមានជម្ងឺនិងទុក្ខលំបាកផ្សេងៗ ចូលរួមសាមគ្គី ពិធីបុណ្យសាសនានិងការចូលចែករំលែកទុក្ខដល់សមាជិកទទួលមរណៈភាព។
ក្នុងឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញក៏បាន នាំយកអំណោយ របស់សម្តេចតេជោហ៊ុនសែន មកចែក ជូនមនុស្សជាង៥០០នាក់ក្នុងឱកាសនេះ ដោយក្នុងម្នាក់ ៗ ទទួលបានថវិកាចំនូន៥ម៉ឺនរៀលផងដែរ ៕

...


ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print