ទោះគេចពីសំណាញ់ច្បាប់បានរយៈពេល​៧ឆ្នាំ​ ក៏នៅតែគេច​មិនផុតពីគុកដែរ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ នៅវេលាម៉ោង​១និង៣៩នាទី ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០១៨ នៅចំណុចភូមិ​ឯអូត​ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខេត្តត្បូងឃ្មុំសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលបានអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនបុរស​ម្នាក់​ ពីបទ​ប៉ុនប៉ង​ឃាតកម្ម​ នឹងបញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោសតាមច្បាប់​ ។

សមត្ថកិច្ច​បានអោយដឹងថា​ ជនត្រូវចោទ​ឈ្មោះគង់ គាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅ ភូមិ​ឯអូត​ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ច​បន្តថា​ ការចាប់​ខ្លួន​យោងតាមដីកាលេខ៣១៣ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ ចេញដោយលោក​​ សោ​​ សុតា ចៅក្រមស៊ីបសួរសាលាដំបូងខេត្តកំពង់ចាម ដែល​បាន​ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅភូមិព្រៃកំពែង ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ពីបទប៉ុន​ប៉ង​ឃាតកម្ម​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​ត្រូវបានសមត្ថ​កិច្ច​នគរបាល​កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់​ ។

សូមបញ្ជាក់ផងដែរថា​ រឿងហេតុខាងលើបានកើតឡើងតាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺសម័យលោកឧត្តមសេនីយ៏ នួន សាមិន នៅជាស្នងការ បន្ទាប់មកលោកឧត្តមសេនីយ៏ត្រី
ឆាយគឹមសុន ជាស្នងការ បន្ទាប់មកទៀតលោកឧត្តមសេនីយ៏ទោ បែន រ័ត្នជាស្នងការ​ និងបច្ចុប្បន្នជាស្នងការ​នគរបាលខេត្តត្បូងឃ្មុំ​ និងលោកឧត្តមសេនីយ៏ត្រី ឯម កុសល ស្នងការ នគរបាលខេត្តកំពង់ចាមបច្ចុប្បន្ន ហើយជនល្មើសបានរស់នៅក្រៅសំណាញ់ច្បាប់អស់រយះពេល៧ឆ្នាំ​៕​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print