គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាក់ស្ដែងពីបទបើកលេងល្បែងស៊ីខុសច្បាប់ (ចាក់ភ្នាល់បាល់តាមអនឡាញ )

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស២០១៨ វេលាម៉ោង ១៥និង៣០នាទី គណ:បញ្ជាករឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌទួលគោក ដោយមានការសម្រប សម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីកញ្ញា ណុប លក្ខ័ណា ជាក្រឡាបញ្ជី បានដឹកនាំក្រុមប្រតិបត្តិការបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ( ចាក់ភ្នាល់បាល់តាមអនឡាញ ) នៅចំណុច សេវាអ៊ីនធើណត វិស័យពត៌មាន ( កាហ្វេ០១៨ ) ដែល មានទីតាំងផ្ទះលេខ ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ក្នុងនោះភ្នាក់ងារស៊ីសង៣នាក់ និងអ្នកចាក់ភ្នាល់ម្នាក់ ដោយទី១មាន-ឈ្មោះ វុទ្ធី ស្រីឡែន ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក សេវាអ៊ីនធើណេត វិស័យពត៌មាន (កាហ្វេ០១៨ ) ស្នាក់នៅផ្ទះលេខ២៥៩ ផ្លូវលេខ១២២ ក្រុម ទី៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ( ភ្នាក់ងារស៊ីសង ) ។ទី២-ឈ្មោះ អ៊ួង ផល្លា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក សេវាអ៊ីនធើណេត វិស័យពត៌មាន (កាហ្វេ០១៨ ) ស្នាក់នៅផ្ទះលេខ០៧២ ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( ជាភ្នាក់ងារស៊ីសង ) ។
ទី៣-ឈ្មោះ ខៀវ បញ្ញាវឌ្ឍន៍ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សេវាអ៊ីនធើណេត វិស័យពត៌មាន (កាហ្វេ០១៨ ) ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវ លេខ៣៩០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ភ្នាក់ងារស៊ីសង ) ។
ទី៤-ឈ្មោះ យ៉ា ហៃដាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់ )។ និងចាប់យកវត្ថុតាងរួមមាន ៖
-ម៉ូនីទ័រម៉ាក Dall ចំនួន១៨គ្រឿង , CPU ចំនួន១៤ គ្រឿង , ម៉ាស៊ីនព្រីនបុងបាល់ម៉ាកB2B ចំនួន០៤គ្រឿង , ម៉ាស៊ីនព្រីន នឹងថតចម្លងម៉ាក HP ចំនួន០១គ្រឿង , ម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាពចំនួន០១គ្រឿង , ម៉ាស៊ីនណេតវើតម៉ាក TP .Link ចំនួន២គ្រឿង , ម៉ៅចំនួន១៣គ្រឿង , ឃីប៊តចំនួន១៤ បន្ទះ , ទូរទស្សន៍មួយគ្រឿងម៉ាក LG 42 អ៊ិញ ចំនួន០១គ្រឿង , លិខិតអនុញ្ញាត លេខ ៣៤០ ល.អ របស់ឈ្មោះ សុ សុភា ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយ មន្ទីរសារពត៌មានរាជធានីភ្នំពេញ , ប្រាក់ដុល្លារចំនួន៣៨៩$ (បីរយប៉ែតសិបប្រាំបួនដុល្លារសហរដ្ឋអាមេរិក ) នឹងប្រាក់រៀលចំនួន៧០០០៛ ( ប្រាំពីរពាន់រៀល ) ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ រួមនិងចាប់យកវត្ថុតាងពាក់ព័ន្ធនឹងការបើកល្បែងខាងលើ ប្រគល់អោយ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកទីតាំងប្រព្រឹត្តបទល្មើស ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិត្តការយើងសម្រេច បិទឃ្លុំបេជាបណ្ដោះអាសន្ន ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print